អាហ្វ្រិកខាងត្បូង៖ ប្រទេសអាហ្វ្រិកខាងត្បូងជួបបញ្ហារលកកម្ដៅកើនឡើងរហូតបណ្ដាលឱ្យមានភ្លើងឆេះព្រៃ រហូតបណ្ដាលឱ្យអាកាសធាតុមានកម្ដៅកើនឡើងបន្ថែមទៀត និងជាបញ្ហាដ៏គួរឱ្យបារម្ភជាខ្លាំង។

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ សារព័ត៌មាន Xinhua បានរាយការណ៍អំពីបញ្ហារលកកំដៅកំពុងតែកើនឡើងនៅអាហ្រ្វិកខាងត្បូង ដែលបណ្ដាលឱ្យមាន ការឆាបឆេះព្រៃមួយចំនួន និងវាលស្មៅយ៉ាងរាលដាលនៅក្នុងខេត្ត Western Capeជាខ្លាំង។ ជាមួយនិងបញ្ហាមួយនេះផងដែរ វាក៏បណ្ដាលឱ្យមានការកើនឡើងនៃសីតុណ្ហភាពបន្ថែមទៀតនៅក្នុងទីក្រុងនានាទូទាំងប្រទេសដ៏គួរឱ្យបានរម្ភ ក្នុងនោះលោក Max Herrera អ្នកឧតុនិយម បានបញ្ជាក់ថាខេត្ត Western Cape  មានសីតុណ្ហភាពជាធម្មតាដែលបានកត់ត្រាខ្ពស់បំផុតគឺ ៤២.២ អង្សាសេ តែរហូតមកដល់ថ្ងៃសៅរ៍ទី ២២ ខែមករារហូតមកដល់ពេលនេះ ស្រាប់តែវាបានកើនឡើងជិត ៣ អង្សារសេ ធៀបនឹងកម្រិតខ្ពស់បំផុតពីមុនដោយឡើងដល់ ៤៥.៤ អង្សាសេ។

ស្របពេលដែលកន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលីប្រឈមនឹងរលកកម្ដៅយ៉ាងខ្លាំងរហូតដល់សីតុណ្ហភាពក្នុងកំណត់ត្រាឈានដល់ ៥០.៧ អង្សាសេដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៅអឌ្ឍគោលខាងត្បូង ជាលទ្ធផលទីក្រុង Onslow  នៃអូស្ត្រាលីខាងលិច ប្រឈមនឹងបញ្ហាលំបាកទាក់ទងនឹងអាកាសធាតុនេះជាខ្លាំង៕ ប្រភព៖ Khaosod