ខេត្តសៀមរាប៖ យុវជនម្នាក់ បានធ្វើសកម្មភាពគាស់តូបអ្នកលក់ចាប់ហួយមួយកន្លែង នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រួចគាស់កំប៉ុងភេជ្ជៈ និងស្រាបៀរ ដើម្បីយកតែរង្វាន់ប៉ុណ្ណោះ។

ជនសង្ស័យមានឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែក ជនរងគ្រោះជាម្ចាស់តូបលក់ចាប់ហួយនេះ មានឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរចាប់ហួយ។https://blogger.googleusercontent.com/img/a/AVvXsEh9ulParXT--Vt9EDq4yUaeJDIqn-lvS9pSlqqk0EupOZ_cysTM6FxlW9PZmp-_iWHXhqtpL8W2Hdwwx5XwusIIidCcu69psVP0TxwIUIfQ5cX1p3OeL0YKedvK6TeRLazBtCxWueBBbxcmfQOaGqhwGW6T2nOUPVQCKv4oWpqazzjAnWaQwpgaJfys=s1040

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ប្តីប្រពន្ធជនរងគ្រោះបានបិទតូប រួចឡើងទៅសម្រាកនៅលើផ្ទះ លុះដល់ម៉ោង១០ និង ១០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានឮសំឡេងសត្វឆ្កែព្រូស ក៏បានលបមើល ស្រាប់តែឃើញជនសង្ស័យកំពុងឈរក្នុងតូប ភ្លាមនោះ ជនរងគ្រោះបានទូរស័ព្ទរា
យការណ៍ទៅប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនសង្ស័យនាំទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យថា ខ្លួនពិតជាបានគាស់ទ្វារតូបរបស់ជនរងគ្រោះប្រាកដមែន ដោយខ្លួនបានគាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយករង្វាន់នៅក្រវិលកំប៉ុងប៉ុណ្ណោះ តែដឹងអី ! ពេលកំពុងធ្វើសកម្មភាព ត្រូវសមត្ថកិច្ចចុះមកចាត់ដាក់ខ្នោះតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEj9rDQbc-zxvkJNHiQDhs3AThkdLb7ythxDONm4UbNnBFc85aEoz2UvC725bg_khzq6Gd5F86akLaHLfRGmh-_C_yqXHDLa5hwsw3AC0Z9SbttD5x5maQdXx4uOSy8lk0kZwibVMYkmQZjSGKkV83tXNbPFP-Uz0Jp8e7ypyOTcHBnGvWUE1aFQRBsS=s1040