ខេត្តព្រះសីហនុ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺតាមផ្លូវបាក់អស់មួយដើម ។ ករណីនេះ បានកើតឡើង នៅចន្លោះពីឆ្នេរសុខាទៅឆ្នេរឯករាជ្យ (ចំណុចផ្លូវកោង) បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។
សមត្ថកិច្ចដែលចុះអន្តរាគមន៍ផ្ទាល់ បានឲ្យដឹងជាបឋមថា មានមនុស្ស២នាក់ជិះក្នុងរថយន្តជិះគ្នា ប្រុសម្នាក់ស្រីម្នាក់ ជាជនជាតិចិន រងរបួសបន្តិចបន្តួចមិនធ្ងន់ធ្ងរទេ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ៕
Home ព័ត៌មានជាតិ