ពេលភ្ញាក់ពីគេងពេលព្រឹក អ្នកត្រូវការពារសុខភាពដោយការកំចាត់ជាតិពុលចេញពីរាងកាយ ដោយនេះជារឿងពីរដែលអ្នកត្រូវធ្វើ នៅពេលអ្នកភ្ញាក់ពីគេង៖
– ភ្ញាក់ឡើងហើយផឹកទឹកក្តៅមួយកែវ

រាងកាយនឹងខ្សោះជាតិទឹក ដោយសារតែការរំលាយអាហារនៅពេលយប់។ ដូច្នេះហើយអ្នកត្រូវបំពេញជាតិទឹកឱ្យទាន់ពេលសម្រាប់រាងកាយពេលព្រឹក ដោយការផឹកទឹកមួយកែវនៅពេលព្រឹក អាចជួយបន្ថែមសំណើមដល់កោសិកា និងកាត់បន្ថយការទល់លាមក។ ជាមួយគ្នានេះ ទឹកក្តៅក៏មានប្រសិទ្ធភាពផងដែរសម្រាប់ការភ្ញាក់ដាស់ស្មារតីពេលភ្ញាក់ពីដំណេក និងចិញ្ចឹមភ្នាក់ងារសំខាន់ៗនៅក្នុងរាងកាយផងដែរ ។10 Benefits of Drinking Hot Water: How Can It Help Your Health?

ដោយអ្នកគួរតែមានទម្លាប់ផឹកទឹកមួយកែវធំប្រហែល 500ml ក្តៅឧណ្ហៗ នៅពេលអ្នកក្រោកពីគេងនៅម៉ោង 5-7 ព្រឹក (តាមទ្រឹស្ដីនៃការប្រតិបត្ដិការនៃ meridians ក្នុងវេជ្ជសាស្ត្រចិនម៉ោង 5-7 ព្រឹកគឺជារយៈពេលដែលត្រូវការថាមពលបំផុត ចលនាពោះវៀន) ។ការទម្លាប់ផឹកទឹកក្តៅនៅពេលព្រឹកក៏ជួយឱ្យរាងកាយ “ភ្ញាក់” និងផ្តល់សំណើមដល់ក្រពះ និងពោះវៀន ដោយវិធីនេះវាក៏ជួយក្នុងការជំរុញមិនឱ្យមានការស្ទះពោះវៀន ដែលជួយធ្វើឲ្យរាងកាយអាចបន្ទោរបង់បានយ៉ាងងាយស្រួល។

– ក្រោកពីគេងពេលព្រឹកបង្កើតទម្លាប់នៃការបន្ទោរបង់

នៅពេលដែលមនុស្សសម្រាកនៅពេលយប់រាងកាយនៅតែស្ថិតក្នុងដំណើរការមេតាបូលីស ដូច្នេះបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ជាតិពុល និងកាកសំណល់ជាច្រើននៅក្នុងខ្លួននឹងត្រូវតែបញ្ចេញចោល។ ដូច្នេះពេលភ្ញាក់ពីគេងពេលព្រឹកអ្នកគួរបង្កើតទម្លាប់ចូលបន្ទប់ទឹក។ ដោយការសម្អាតកាកសំណល់ក្នុងពោះវៀននៅពេលព្រឹកព្រលឹមមិនត្រឹមតែជួយកម្ចាត់ជាតិពុលចេញពីរាងកាយ កាត់បន្ថយបន្ទុកលើក្រពះ ពោះវៀន និងការពារការទល់លាមក ជាមួយគ្នានេះវាក៏ជួយបង្កើនចំណង់អាហារសម្រាប់អាហារពេលព្រឹក និងជួយឱ្យរាងកាយចាប់ផ្តើមដំណើរការបានត្រឹមត្រូវផងដែរ ។Peeing after sex: Benefits, UTI prevention, and more

ដោយទម្លាប់នេះក៏ជួយឱ្យអ្នកចៀសផុតពីរាងកាយស្រូបយកជាតិពុលច្រើនដងដែលជាមូលហេតុនៃជំងឺជាច្រើន ព្រមទាំងជួយឱ្យអ្នកស្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ប្រសិនបើអ្នកមិនមានទម្លាប់នេះទេ អ្នកអាចសាកល្បងអនុវត្តនូវវិធិទាំងអស់នេះបាន ។ ជាឧទាហរណ៍អ្នកត្រូវញ៉ាំអាហារសម្បូរជាតិសរសៃដូចជាដំឡូងផ្អែម ស្ពៃក្តោប និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត ព្យាយាមចូលបន្ទប់ទឹក បន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹកទោះអ្នកចង់ ឬមិនចង់ក៏ដោយ យូរៗទៅទម្លាប់ទាំងអស់នេះនឹងក្លាយជារឿងធម្មតាសម្រាប់អ្នក៕

 

អត្ថបទដោយ៖ សុផានីត