ប្រទេសអ៊ីស្រាអែល៖ ថវិការបស់អ៊ីស្រាអែលចំនួន ២.២៥ ពាន់លានដុល្លារ និងគ្រោងសម្រាប់ការដាំដើមឈើរាប់សែនដើមក្នុងប្រទេស ក្នុងគោលបំណងថែរក្សារបរិស្ថាន និងការប្រែប្រួលអាកាសធាតុពិភពលោក។

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២សារព័ត៌មាន Xinhua បានរាយការណ៍ថាក្រសួងការពារបរិស្ថាន និងក្រសួងកសិកម្ម នឹងអភិវឌ្ឍន៍ជនបទរបស់ប្រទេសអ៊ីស្រាអែលដោយបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីផែនការជាតិដើម្បីផ្តល់ម្លប់ដល់បរិស្ថាន និងទីក្រុងត្រជាក់ដោយរុក្ខជាតិបៃតង។ ដោយផែនការនេះមានតម្លៃ ២.២៥ ពាន់លានដុល្លារ ក្នុងគម្រោងលើការដាំដើមឈើប្រមាណ ៤៥០,០០០ ដើមតាមបណ្តោយផ្លូវជាង​ ៣ លានម៉ែត្រនៅឆ្នាំក្នុង ២០៤០ ខាងមុខ ដោយមានគោលបំណងរៀបចំសម្រាប់ការប្រែប្រួលអាកាសធាតុប្រទេស ក៏ដូចជាពិភពលោក។ អ៊ីស្រាអែលនឹងសង្ឃឹមថាការដាំដើមឈើជាច្រើនដើមនេះស្របតាមផែនការម្លប់ដើមឈើក្នុងស្រុកដែលមានស្រាប់ ហើយការដាំដើមឈើបន្ថែមនឹងកាត់បន្ថយកំដៅយ៉ាងខ្លាំង ការពារគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំង  ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថានផងដែរ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាផែនការមួយនេះត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett  និងរដ្ឋមន្ត្រីការពារបរិស្ថាន Tamar Sandberg ព្រមទាំងរដ្ឋមន្ត្រីកសិកម្មលោក Oded Forer ហើយនឹងត្រូវបានអនុម័តដោយរដ្ឋាភិបាលអ៊ីស្រាអែលផ្ទាល់៕ ប្រភព៖ Khaosod