ក្រោយពី Aguero ចាកចេញកាលពីទឹកដីអង់គ្លេសទៅចូលរួមជាមួយ Barcelona មក ហើយបានប្រកាសចូលនិវត្តន៍នោះ ក្រុមមេឃខៀវ Manchester City មិនទាន់រកបានខ្សែប្រយុទ្ធមុខស្រួចណាមួយ ដែលអាចជំនួសដំណែង​ Aguero នៅឡើយនោះទេ។Manchester City closing in on deal with River Plate for Argentina international Julian Alvarez - report - Eurosport

ខណៈពេលដែលទីផ្សារដោះដូរកំពុងបើក លោក​ Pep កំពុងចែចូវនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន  Julián Álvarez មកកាន់ទឹកដី Etihad Stadium។ បច្ចុប្បន្ន Julián Álvarez កំពុងប្រកបអាជីពនៅលីគកំពូលអាហ្សង់ទីនជាមួយក្លឹប  River Plate។ Julian Alvarez in for Argentina, Lucas Alario out for Copa America squad | Mundo Albiceleste

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំនេះ បង្ហាញខ្លួនអោយក្រុម​ River Plate តាំងពីឆ្នាំ ២០១៨ ដោយស៊ុតបញ្ចូលទីបាន ២៣គ្រាប់ពីការបង្ហាញខ្លួន ៥៧ប្រកួតកន្លងទៅ។ កីឡាករវ័យក្មេងរូបនេះ ត្រូវបានគេដំណាលថាជាអ្នកដែលសាកសមបំផុតសម្រាប់ការជំនួសដំណែង Aguero៕El futbolista de Calchín Julián Álvarez Campeón de América y en la mira de tres equipos europeos | Vía Arroyito

ប្រភព: Fabrizio Romano