រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសអ្នកជំនាញចំនួន១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជ្រើសរើស អ្នកជំនាញបច្ចេសទេសវិទ្យាក្លោដ ចំនួន១៥នាក់, អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ១៥នាក់ , អ្នកជំនាញបច្ចេសទេសវិទ្យាបញ្ញាសិប្បនិមិ្មត១៥នាក់, អ្នកជំនាញអភិវឌ្ឍន៍សុសវែរ ចំនួន១៥នាក់ , អ្នកជំនាញវិទ្យាសាស្រ្តទិន្នន័យ ចំនួន១៥នាក់ , អ្នកជំនាញសន្តិសុខសាយប័រ ចំនួន១៥នាក់ , អ្នកជំនាញបច្ចេសទេសប្លុកឆេន ចំនួន១៥នាក់ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ចំនួន២០នាក់។
ចំពោះលក្ខខណ្ឌត្រូវមានបរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស, មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន , មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ , មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ, មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម, មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម, មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត,ទទួលយការបណ្តុះបណ្តាលបន្ថែម និងមានគុណវុឌ្ឈិផ្សេងៗតាមជំនាញនីមួយៗ ដែលមានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ ៕
ចងជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដូចខាងក្រោម៖
Home ព័ត៌មានជាតិ