ក្រោយបាត់មុខពីក្រុមជម្រើសជាតិអុីតាលី៣ឆ្នាំមក ពេលនេះខ្សែប្រយុទ្ធ Mario Balotelli ត្រូវបានកោះហៅអោយមកជួយក្រុមជម្រើសជាតិសារជាថ្មីម្តងទៀត សម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup 2022 ខាងមុខនេះ។Is Balotelli the future for Italy? | Forza Italian Football

Mario Balotelli មានភាពល្បីល្បាញខ្លាំងអំឡុពេលរូបគេលេងនៅក្រុមមេឃខៀវ Manchester City ចន្លោះឆ្នាំ ២០១០-២០១៣។ អ្វីដែលអ្នកគាំទ្រចាំភ្លេចនោះ គឹកាលនោះ Balotelli បានស៊ុតបញ្ជូលទីក្រុម Manchester United បន្ទាប់មករូបគេក៏បានលើកអាវឡើង ដោយភ្ជាប់ជាមួយអក្សរ “Why always Me?”។ នាសម័យនោះពាក្យមួយឃ្លានេះ បានបង្កើនកេរ្តិ៍ឈ្មោះ Balotelli ជាខ្លាំង។ The story behind 'Why always me?'

ក៏ប៉ុន្តែគិតមកដល់បច្ចុប្បន្ននេះ Balotelli ត្រឹមតែលេងនៅលីគកំពូលប្រទេសតួកគីជាមួយក្រុម Adana Demirspor  តែប៉ុណ្ណោះ។ បុរសវ័យ​៣១ឆ្នាំនេះ ធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអុីតាលីបាន ៣៦ប្រកួត ដោយទាត់បញ្ជូលទីបាន ១៤គ្រាប់។ Mario Balotelli called up to Italy squad by boss Roberto Mancini

នេះជារឿងមួយដែលនឹងស្មានមិនដល់នោះទេ ដែលគ្រូបង្វឹកអុីតាលី លោក  Roberto Mancini កោះហៅ Balotelli អៅយមកជួយក្រុមវិញនោះ៕