ថៃ៖ ក្រសួង​រដ្ឋាភិបាល​ថៃ កំពុង​ពិភាក្សា​អំពី​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នៃ​បារី​អេឡិចត្រូនិក ក្នុងគោលបំណងដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បារី​ក្នុង​ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger

លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រី DES ខណៈដែលគាត់ពិចារណាធ្វើឱ្យបារីអេឡិចត្រូនិចស្របច្បាប់ ដោយលោកបានលើកឡើងថា មិនត្រឹមតែបារីអេឡិចត្រូនិចអាចផ្តល់ឱ្យអ្នកជក់បារីនូវជម្រើសសុវត្ថិភាពប៉ុណ្ណោះទេ នាយកដ្ឋានពន្ធដារក៏អាចទទួលបានអត្ថប្រយោជន៍ពីពន្ធលើផលិតផលផងដែរ ខណៈលោក​សង្ឃឹម​ថា​ការ​ពិភាក្សា​នេះមាន​តម្លាភាព ហើយ​​ក្រុម​ការងារ​នឹងពិចារណា​លើ​មតិសាធារណៈ ហើយ​បើក​ចំហ​ដើម្បី​ទទួល​បាន​ដំបូន្មាន​ពី​អ្នក​ប្រើ​បារី​អេឡិចត្រូនិក។

លោកបានសង្កត់ធ្ងន់ថា៖ «ការធ្វើដាក់ផលិតផលបារីអេឡិចត្រូនិកឲ្យស្របច្បាស នឹងជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅកាត់បន្ថយអ្នកជក់បារី និងការពារអ្នកមិនជក់បារីពីគ្រោះថ្នាក់នៃផ្សែងបារី។”

សមាជិក ECST របស់ Asa គឺលោក Maris Karanyawat និយាយថា ឥឡូវនេះមានការសិក្សាជាច្រើនដែលបង្ហាញថា បារីអេឡិចត្រូនិចគឺជាជម្រើសដែលមានសុវត្ថិភាពជាងចំពោះបារីទូទៅ ដោយវាបានឆ្លុះបញ្ចាំងនៅគោលនយោបាយរបស់ប្រទេសមួយចំនួន ដោយចង្អុលបង្ហាញថា ចក្រភពអង់គ្លេស នូវែលសេឡង់ និងហ្វីលីពីន ទំនងជាលើកកម្ពស់ការប្រើប្រាស់បារីអេឡិចត្រូនិចសម្រាប់អ្នកដែលមិនអាចផ្ដាច់បារីធម្មតាបាន។

គួររំលឹកដែលថា មានប្រទេសជាង៧០ បានធ្វើឱ្យបារីអេឡិចត្រូនិចស្របច្បាប់ព្រោះវាអាចកាត់បន្ថយចំនួនអ្នកជក់បារីបានយ៉ាងគួរឲ្យកត់សម្គាល់ ៕