សាកស្រមៃទៅមើល ​តើអ្នកធ្លាប់មានថ្ងៃដែលអ្នកមិនសប្បាយចិត្ត​នូវរឿងស្មុគស្មាញទាំងឡាយជាមួយអ្នកដ៏ទៃ​ ហើយស្រាប់តែកូនរបស់អ្នកមកលេងក្បែរ  មានសំលេងរំខាន  អ្នកក៏ចាប់ផ្តើ់មខឹងក្រោធហើយស្រែកស្តីបន្ទោសទៅលើកូនយ៉ាងកំរោល  ដោយជួនកាលមានទាំងប្រើអំពើរហឹង្សាទៅលើពួកគេផងដែរ  ហើយមួយសន្ទុះក្រោយមក  អារម្មណ៍របស់អ្នកត្រជាក់បន្តិច  ទើបអ្នកគិតយល់ថាគ្រប់យ៉ាងមិនមែនជាកំហុសរបស់កូនរបស់អ្នកទេ ​ក្នុងស្ថានភាពបែបនោះ តើអ្នកគួរនិយាយសុំទោសទៅកាន់កូនរបស់អ្នកដែរឬទេ?​

 ចំលើយ​ គឺត្រូវតែសុំទោស

មនុស្សពេញវ័យមិនងាយនិយាយពាក្យសុំទោសចំពោះកូនទេ  ដោយសារគិតថាវាមិនសាកសម  បើទោះបីជាគេដឹងថាពួកគេខុសក៏ដោយ  ក៏ប៉ុន្តែនៅពេលអ្នកប្រើពាក្យសុំទោស ព្រមទទួលកំហុសខ្លួន  កូនៗនឹងស្វែងយល់ពីអ្នក  និង  រៀនចេះអភ័យទោសអោយអ្នកដទៃ  ហើយនៅថ្ងៃខាងមុខ  ពេលដែលគេបានបង្កើតកំហុសអោយនរណាម្នាក់ឈឺចាប់ ​គេនឹងដឹងពីរប្រៀបក្នុងការសុំទោស។ ពាក្យសុំទោស  មិនមែនបញ្ជាក់ថាអ្នកអន់ខ្សោយទេ​ តែវាសំខាន់ណាស់ក្នុងការបង្រៀនកូនអោយស្គាល់ពីតំលៃនៃពាក្យសុំទោស  ដើម្បីដកខ្លួនពីស្ថានភាពដែលឆ្គាំឆ្គង៕How To Teach Kids To Say Sorry: 3 Steps for Success - Positive Parenting  Solutions