គ្រប់គ្នាដឹងហើយថាទឹកដោះគោជាអាហារសុខភាព ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដឹងថាការផ្សំទឹកដោះគោជាមួយរមៀតនឹងបង្កើតភេសជ្ជៈដែលមានជីវជាតិទ្វេដងសម្រាប់សុខភាពរាងកាយរបស់អ្នកនោះទេ។ ដោយទឹកដោះគោរមៀតមិនត្រឹមតែជាអាហារបំប៉នសម្រាប់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងត្រូវបានចាត់ទុកថាជាឱសថសម្រាប់ពង្រឹងភាពស៊ាំ និងការពារជំងឺផ្សេងៗផងដែរ ជាងនេះទៅទៀតវាក៏ជាភេសជ្ជៈពណ៌មាស ដែលប្រជាជនឥណ្ឌាប្រើជាយូរណាស់មកហើយ។

វិធីធ្វើក្នុងការធ្វើទឹកដោះគោរមៀត

អ្នកត្រូវរៀបចំទឹកដោះគោស្រស់ ១២០មីលីលីត្រ ម្សៅរមៀត ១ស្លាបព្រាបាយ ខ្ញីស្រស់ ១ដុំតូច ឬម្សៅខ្ញី ១/២ស្លាបព្រាកាហ្វេ ម្សៅcinnamon ១/២ស្លាបព្រាកាហ្វេ ម្រេចខ្មៅដី ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ បន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់នោះក្នុងឆ្នាំងតូចមួយ ហើយដាំឱ្យពុះ។ ពេលចម្អិនត្រូវចម្អិនប្រហែល១០នាទី ឬពេលឃើញក្លិនឈ្ងុយក៏បិទភ្លើង ទុកឲ្យត្រជាក់បន្តិចត្រងយកកាកចេញដើម្បីឲ្យកាន់តែងាយស្រួលទទួលទាន។Turmeric (Golden) Milk Benefits and How to Make It

អត្ថប្រយោជន៍ចំពោះសុខភាពនៃទឹកដោះគោរមៀត

– កាត់បន្ថយការរលាក និងឈឺសន្លាក់

ការស្រាវជ្រាវបង្ហាញថា curcumin ជាសារធាតុសកម្មដែលមាននៅក្នុងរមៀត មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង ព្រមទាំងខ្ញី និង cinnamon ក៏មានឥទ្ធិពលប្រឆាំងនឹងការរលាកផងដែរ ។ ដោយគ្រឿងផ្សំទាំងនេះជួយបន្ថយការឈឺចាប់សន្លាក់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹង និងឈឺសន្លាក់បានយ៉ាងមានប្រសិទ្ធភាព ។

– ធ្វើអោយប្រសើរឡើងនូវការចងចាំ និងមុខងារខួរក្បាល

តាមការសិក្សាដែលបានបង្ហាញថា សារធាតុផ្សំមួយចំនួននៅក្នុងទឹកដោះគោរមៀត អាចជួយរក្សាការចងចាំ និងកាត់បន្ថយការថយចុះនៃមុខងារខួរក្បាលដែលបណ្តាលមកពីជំងឺដូចជា Alzheimer’s និង Parkinson’s បានយ៉ាងមានប្រសិទ្ធភាព។Farm Fresh To You - Recipe: Fresh Turmeric Golden Milk Tea

– ការពារបេះដូង

រមៀត ខ្ញី និង cinnamon សុទ្ធតែមានគុណប្រយោជន៍សម្រាប់បេះដូង ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ លើសពីនេះ curcumin នៅក្នុងរមៀត៏ជួយធ្វើអោយប្រសើរឡើងនូវមុខងារនៃស្រទាប់សរសៃឈាម (ត្រូវបានគេស្គាល់ផងដែរថាជាមុខងារ endothelial) ដោយមុខងារ endothelial បានជួយធ្វើឲ្យរាងកាយមានសុខភាពល្អ និងជាមុខងារជួយឲ្យបេះដូងមានសុខភាពល្អផងដែរ ។

– ជួយឱ្យគេងលក់ស្រួល

ការផឹកទឹកដោះគោរមៀតមួយកែវនៅពេលល្ងាច និងជួយឱ្យអ្នកគេងលក់ស្រួល ។ ជាពិសេសអ្នកដែលតែងតែគេងមិនលក់នៅពេលយប់ អាចសាកល្បងប្រើភេសជ្ជៈនេះ ដើម្បីកែទម្លាប់ទាំងនេះរបស់អ្នកបាន។

– អតុល្យភាពអ័រម៉ូន

យោងតាមNDTV បានបង្ហាញប្រាប់ឲ្យដឹងថា ការផឹកទឹកដោះគោរមៀតនៅពេលយប់ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន ជាងនេះទៅទៀតវាក៏ជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការជួយជម្នះបញ្ហាមុន ព្រមទាំងគ្រប់គ្រងការមករដូវសម្រាប់ស្ត្រីផងដែរ ។12 Best Turmeric Milk Benefits For Skin, Hair & Health

– កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ការសិក្សាជាច្រើនបានបង្ហាញថា គ្រឿងទេសដែលមាននៅក្នុងទឹកដោះគោរមៀតមានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺមហារីក។
ដោយសារធាតុ Curcumin នៅក្នុងរមៀតអាចសម្លាប់កោសិកាមហារីកនៅក្នុង vitro និងការពារការរីកលូតលាស់នៃសរសៃឈាមថ្មីនៅក្នុងដុំសាច់ ព្រមទាំងអាចកំណត់សមត្ថភាពរបស់ដុំសាច់ក្នុងការ metastasize បានថេមទៀតផង ។
ជាងនេះទៅទៀត សារធាតុ gingerol ដែលជាសារធាតុសកម្មនៅក្នុងខ្ញីក៏មានប្រសិទ្ធភាពដូចគ្នាក្នុងការរារាំងការលូតលាស់នៃដុំសាច់ផងដែរ ។

– សម្រស់ស្បែក

ទឹកដោះគោរមៀតមានប្រសិទ្ធភាពកាត់បន្ថយភាពចាស់ កាត់បន្ថយការកើតមុន និងកាត់បន្ថយស្នាមអុចខ្មៅ… ចំពោះស្ត្រីដែលទទួលទានទឹកដោះគោរមៀតជាប្រចាំ នឹងជួយឱ្យស្បែករបស់ពួកគេមានពណ៌ផ្កាឈូក ភ្លឺរលោង និងមិនងាយជ្រីជ្រួញ។ ជាងនេះទៅទៀតភេសជ្ជៈនេះ ក៏ត្រូវបានស្ត្រីឥណ្ឌាទូទាំងពិភពលោកជឿទុកចិត្ត ហើយត្រូវបានគេចាត់ទុកថាជាអាថ៌កំបាំងមាសក្នុងការថែទាំសុខភាព និងសម្រស់របស់ពួកគេ៕Turmeric Milk Recipe and its Benefits - Indoindians.com

អត្ថបទដោយៈ សុផានីត