ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ និងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតខាងមុខនេះដើម្បីពង្រឹង និងទំនាក់ទំនងរវាងប្រទេសទាំងពីឱ្យមានភាពល្អប្រសើថមកវិញបន្ទាប់ពីធ្លាប់មានរឿងរ៉ាវល្អក់កករកាលពីអតីតកាល។

កាលពីពេលថ្មីៗនេះគេហទំព័រក្រសួងការបរទេសថៃបានបង្ហាញថា នាយឧត្តមសេនីយ៍ និងជានាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានរៀបចំដំណើរបំពេញទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ជាភ្ញៀវកិត្តិយសរបស់ព្រះអង្គម្ចាស់ Mohammad bin Salman Al Saud ដែលជារាជទាយាទអារ៉ាប៊ីសាអូឌីត។ ក្នុងនោះក្រសួងការបរទេសថៃក៏បានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលរវាងប្រទេសទាំងពីរបន្ទាប់ពីរយៈពេល ៣០ ឆ្នាំមកនេះ ចំណែកឯការចូលគាល់សម្ដេចចៅហ្វា ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺសំដៅពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងមកវិញ បន្ទាប់ពីមានបញ្ហា និងរឿងចម្រូងចម្រាសមួយចំនួនរវាងប្រទេសទាំងពីរយ៉ាងក្ដៅគគុកកាលពីប៉ុន្មានឆ្នាំមុន។

ដោយរឿងរ៉ាវដែលជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងពីរនោះគឺ៖

ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយថៃ បន្ទាប់ពីកម្មករបោសសម្អាតជនជាតិថៃម្នាក់ ដែលធ្វើការក្នុងព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ហើយគ្រឿងអលង្ការដែលមានតម្លៃប្រហែល ២០ លានដុល្លារត្រូវបានគេលួចបាត់ ព្រមទាំងមានការសង្ស័យលើកម្មករនោះ ក៏បានក្លាយជារឿងល្អក់កកររវាងប្រទេសទាំងពីកាលពីឆ្នាំ១៩៨៩។ បន្ទាប់មកទំនាក់ទំនងនេះមិនរលូនឡើយ ដោយនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩០ មានហេតុការណ៍នៃការធ្វើឃាតអ្នកការទូតជនជាតិអារ៉ាប៊ីសាអូឌីត ៣ នាក់នៅសង្កាត់ Thung Maha Mek ខណ្ឌ Sathorn ទីក្រុងបាងកក ដែលរឿងនេះរឹតតែធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីឃ្លាតឆ្ងាយ។

យ៉ាណាមិញគេសង្ឃឹមថាការទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា និងធ្វើឱ្យប្រទេសថៃ និងប្រទេសអារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងល្អឡើងមកវិញ ជាពិសេសទំនាក់ទំនងការទូតរវាងគ្នា បន្ទាប់ពីបញ្ហាក្អកកកកន្លងទៅជាង៣០ឆ្នាំហើយ៕ ប្រភព៖ Sanook