កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ និង ដង្ហែពានរង្វាន់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ (២០២២-២០២៤) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមា ជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ប្រមាណជាង ១ ០០០នាក់ នៅមុខបរិវេណមុខអគារសារៈមន្ទីររដ្ឋបាលខេត្តបាត់ដំបង និងដង្ហែតាមផ្លូវធំៗមួយចំនួនក្នុងក្រុងបាត់ដំបង ។May be an image of 6 people, people standing, rose and outdoors

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺមិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ទើបធ្វើឱ្យខេត្តបាត់ដំបងមានថ្ងៃនេះ ។May be an image of 7 people, people standing, balloon and outdoors

ឯកឧត្តម បានលើកបង្ហាញឱ្យដឹងបន្ថែមទៀតថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍របស់ជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ខណៈដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ថា ជាមាសបៃតងដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង ។May be an image of 11 people, people standing, flower and outdoors

គួរបញ្ជាក់ផងដែរថា ក្រៅពីខេត្តបាត់ដំបង ក៏នៅមានខេត្តចំនួនពីរទៀតផងដែររបស់កម្ពុជាដែលបានឈ្នះពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ ក្នុងនោះគឺ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕May be an image of roadMay be an image of 6 people, car, road and streetMay be an image of 3 people, people standing, car and outdoors

ប្រភព: ក្រសួងព័ត៌មាន