រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ស្នាក់នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ លទ្ធផលសំណាក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ គឺវិជ្ជមានកូវីដ ប្រភេទអូមីក្រុង

ក្រោយពីទទួលបានព័ត៌ រកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួល។ ដោយហេតុ ផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា បានរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៦នាក់ ក្នុងនោះករណីនាំចូលចំនួន៥នាក់ និងឆ្លងក្នុងសហគមន៍២១នាក់, អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ។ បើគិតត្រឹម ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២១៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕https://blogger.googleusercontent.com/img/a/AVvXsEhkXrhwOO6PF413y_0HV9Au558jaL-nhF3II3spEJ2Z9zVCz2NWZ-f-iWJatDY6h1OkkxR2Tx-ngg_6jzJK2Dx6jvG_jNFdo8upiPzru87mgsIYnr9RgKLYtSjv97wIj7Sr0l5yqj0fOMmCQ7yk086su1teg9r1n2KLXLmXguy4kl0QKJc6FU4unQAd=s1280https://blogger.googleusercontent.com/img/a/AVvXsEijEg7m6g0YPZeBPiJNGOuPWYcrFYs-lWE6Cy6GV9msVwRYC7EFPGt6qSAf0K9c7eJ83Iw38QkqEQhoLgtw1wZOmxSbZckkKL-G3Hiu6qwaUwCFIoQ2aDPHQIn6_WAYN0ANRcWIKgmd4o-nNkwwkTi2rn-yv-45wQ87izu8TTvZevOySrTrJrL69Pjk=s1280