បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការបង្ក្រាបករណីបុរសម្នាក់ធ្វើឲ្យខូខខាតដោយចេតនា (ប្រើដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់)។
ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទី នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា ករណីគប់កញ្ចក់រថយន្តនេះបង្កឡើងដោយបុរសឈ្មោះ គឿយ វ៉ាន់នឿន (ហៅ តក់) អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល បានប្រើប្រាស់ដុំថ្មគ្រវែងទៅលើរថយន្តម៉ាកវីហ្គូ ពណ៍ស ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខបន្ទាយមានជ័យ 2B-2424 បណ្ដាលឲ្យស្រាំកញ្ចក់មុខ និងរបកថ្នាំទ្វារខាងមុខខាងឆ្វេង (ជនសង្ស័យជាជនមានសតិមិនគ្រប់) ។

ករណីនេះ ជនប្រព្រឹត្តិបទល្មើសខាងលើត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕