យល់ដឹង៖ នៅក្នុងសង្គមមនុស្សយើងពិតណាស់តែងតែមានមនុស្សដែលនៅជុំវិញខ្លួនធ្វើឱ្យមានការខឹងក្រោត ឬអន់ចិត្តដោយប្រការណាមួយ និង មូលហេតុមួយចំនួន ជាសមិនផុត រួមផ្សំជាមួយនឹងយើងជាមនុស្សដែលងាយឆាប់ខឹងទៀតនោះ វានិងក្លាយជាបញ្ហាកាន់តែធំ ដូចពាក្យគេថារឿងតូច តែប្រក្លាយទៅជារឿងធំ ។

ដូច្នេះ បើអ្នកខឹងនឹងទង្វើរបស់ភាគីម្ខាងទៀត ប៉ុន្តែមិនចង់បង្ហាញនូវទង្វើ ឬ អារម្មណ៍ណាមួយចេញមកក្រៅ ព្រោះវាអាចធ្វើឱ្យបញ្ហាកាន់តែធំ  យើងមានវិធីសាមញ្ញក្នុងការរម្ងាប់អារម្មណ៍ខឹងរបស់អ្នកបានភ្លាម៖

១. រាប់ពី ១ ដល់ ១០

ពេលវេលានឹងព្យាបាលគ្រប់យ៉ាង ហើយពេលវេលានឹងធ្វើឱ្យអ្នកខូចចិត្តត្រឡប់មករឹងមាំដូចមុនវិញ ពេលវេលាក៏អាចជួយយើងឲ្យស្ងប់ចិត្តដែរ ព្យាយាមបង្ខំខ្លួនឯងឱ្យដកដង្ហើមវែងៗហើយរាប់យឺតៗពីលេខ១ ដល់លេខ ១០ ត្រូវផ្តោតលើលេខនិមួយ និងគិតពីគំនិតរបស់អ្នក នោះខួរក្បាលរបស់អ្នកពេលនេះប្រាកដជាបាត់អស់ហើយនូវអារម្មណ៍ខឹង វាក៏ដូចជាការធ្វើសមាធិផងដែរ។

២. បិទភ្នែក បិទត្រចៀក

ខណៈពេលដែលយើងកំពុងត្រូវការពេលវេលាដើម្បីព្យាបាលនូវអារម្មណ៍ទាំងអស់នេះឱ្យរំសាយកំហឹង  អ្នកផ្សេងអាចនឹងធ្វើឱ្យយើងកាន់តែមានមិនល្អក៏មាន ដែលជម្រុញឱ្យយើងធ្វើនូវអំពើឃោរឃៅជាច្រើនទៀត  ដូច្នេះប្រសិនបើនៅក្នុងស្ថានភាពនោះមែន យើងអាចបិទត្រចៀក បិទភ្នែក មិនស្តាប់ មិនឃើញអ្វីដែលធ្វើឲ្យយើងខឹងថែមទៀតឡើយ ដោយអ្នកគ្រាន់តែទៅឱ្យឆ្ងាយពីពួកគេ រកកន្លែងដែលស្ងាត់ និងដាល់សតិខ្លួនឯងមកវិញ

៣. គិតមួយៗ និង យឺតៗ

ខណៈ ពេលនេះ អ្នក មិនត្រូវឱ្យអារម្មណ៍របស់អ្នកមកគ្រប់គ្រងខ្លួនអ្នកនោះទេ កុំអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកគ្រប់គ្រងរាល់សកម្មភាព ដោយមិនឆ្លងកាត់ខួរក្បាលឱ្យសោះ  ដូច្នេះ ចូរព្យាយាមបន្ថយល្បឿននៃការគិត និយាយឱ្យយឺតៗដើរឱ្យយឺតចុះ ទោះខឹងយ៉ាងណាក៏ត្រូវបង្ខំខ្លួនឯងឱ្យនិយាយឱ្យយឺតៗ ហើយរាល់ពាក្យដែលអ្នកនិយាយព្យាយាមច្រោះពាក្យទាំងឡាយក្នុងខួរក្បាលរបស់អ្នកថាតើវាជាពាក្យដែលស័ក្តិសមនឹងស្ថានភាពនោះឬអត់?  បើគ្រាន់តែចង់ប្រើពាក្យប្រមាថ  ឬមានបំណងបញ្ជា នរណាម្នាក់ ចូរទុកពាក្យទាំងនោះក្នុងចិត្តអ្នកវិញចុះ។

៤. គិតពីអ្នកដទៃក្រៅពីខ្លួនអ្នក

ពេលខឹង យើងតែងតែគិតពីខ្លួនឯង ដោយមិនខ្វល់ពីអ្នកដទៃ  បន្ថែមពីលើការមិនអើពើនឹងភាគីម្ខាងទៀតថាតើគេមានហេតុផលអ្វីខ្លះ នូវពេលដែលអ្នកធ្វើទង្វើអ្វីមួយដែលខុសឆ្គោង ចូលគិតឱ្យបានស៊ីជម្រូវទៅកាន់មនុស្សជាទីស្រឡាញ់ ញាតិមិត្ត បងប្អូនប្រុសស្រី របស់យើង តើពួកគេនិងខ្មាស់គេបុណ្ណា ជាមួយនិងទង្វើ ដែលខុសមួយពេលជាមួយកំហឹងរបស់អ្នក។

៥. សុំពេលវេលាដើម្បីស្ងប់ស្ងាត់

ប្រសិនបើស្ថានភាពនៅចំពោះមុខ អ្នកគួរតែព្យាយាមដើរចេញពីព្រឹត្តិការណ៍នោះ ដើម្បីស្វែងរកកន្លែងស្ងប់ស្ងាត់តែម្នាក់ឯង ឬជាមួយនរណាម្នាក់ដែលយើងទុកចិត្ត  បន្ទាប់មកធ្វើអ្វីគ្រប់យ៉ាងតាមជំហាននិមួយៗ ដើម្បីដោះស្រាយ ដោយសន្តិវិធី។

៦. ប្រើពាក្យ”សុំទោស”

ពាក្យសុំទោសត្រូវបានគេប្រើជា សាមញ្ញដែលមនុស្សជាច្រើនមិនសូវនិយាយញឹកញាប់ទេ  ដោយសារតែមានកម្រិតខ្ពស់  ការនិយាយសុំទោសមិនមែនតែងតែមានន័យថាយើងមានកំហុសក្នុងព្រឹត្តិការណ៍ នោះទេ យើងអាចសុំទោសចំពោះការខ្ជះខ្ជាយពេលវេលារបស់យើង។  សុំទោសដែលបង្ហាញអារម្មណ៍មិនល្អពីមុន សុំទោសដែលអ្នកបានរត់គេចខ្លួនមុន យើងអាចនិយាយថាសុំទោសបានគ្រប់ពេល  នៅពេលយើងនិយាយសុំទោស  ភាគីម្ខាងទៀតនឹងមានអារម្មណ៍ប្រសើរជាងមុន  ត្រជាក់ចិត្តវាប្រហែលជាងាយស្រួលក្នុងការសម្របសម្រួលគ្នាផងដែរ។

៧. ដឹងពីរបៀប “អភ័យទោស”

ពាក្យនេះហាក់ដូចជាពិបាកសម្រាប់មនុស្សជាច្រើន ប៉ុន្តែក្នុងស្ថានភាពតូចតាចខ្លះ យើងអាចអភ័យ ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងងាយ ហើយនឹងអនុញ្ញាតឱ្យបញ្ហាត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស  ដោយសារតែយើងមានចិត្ត «អត់ ទោស» ។

៨. នៅស្ងៀមទុកអោយច្បាប់ដោះស្រាយ

បើសិនមានបញ្ហាមែន សូមកុំខឹងទាំងកំរោល បើឱ្យអារម្មណ៍នៅពីលើច្បាប់ គឺជាអាកប្បកិរិយារបស់ក្មេងទំនើងទេ  ប្រទេសយើងមានច្បាប់ដែលអាចកាត់ទោសអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋបាន  បើយើង មានទំនុកចិត្តថាយើងមិនបានធ្វើអ្វីខុសយើងគួរតែអង្គុយស្ងៀមរង់ចាំច្បាប់ចាត់វិធានការដាក់ទោស ទណ្ឌជនល្មើសដោយខ្លួនឯង ព្រោះបើយើងនិយាយទៀតការបង្ហាញកំហឹងកាន់តែខ្លាំងអាចបាត់បង់ការគ្រប់គ្រងអាចបង្កបញ្ហាកាន់តែធំ៕