តើអ្នកដឹងទេ ត្បិតតែបន្លែ ផ្លែឈឺ ដែលមនុស្សអាចដាំដុះបាននោះ ក៏មានពូជខ្លះមានតម្លៃថ្លៃខ្ពស់កប់ពពក ដូចគ្រឿងអលង្ការ ឬរបស់កម្រៗនៅលើពិភពលោកដែរ។ ហើយកត្តាដែល ធ្វើឱ្យប្រភេទដំណាំ ទាំងនោះ មានតម្លៃថ្លៃក៏ដោយសារតែហេតុផលមួយចំនួនដូចជា លក្ខខណ្ឌនៃការដាំដុះ ការថែទាំ ទិន្នផលតិច ឬតម្រូវការខ្លាំងមិនអាចខ្វះបាន ។ល។
ជឿជាក់ថា សម្រាប់អត្ថបទនេះ យើងនឹងភ្ញាក់ផ្អើល ដោយ KBN បានលើកយកពូជផ្លែឪឡឹកមួយប្រភេទ មានតម្លៃថ្លៃបំផុតលើពិភពលោក ហើយចាំបានថាកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ កន្លងទៅនេះ ផ្លែឪឡឹកនេះធ្លាប់ត្រូវគេដាក់ដេញថ្លៃលក់បានតម្លៃរហូតដល់ ៤៥,៦០០ ដុល្លារ សម្រាប់ផ្លែឪឡឹកតែ ២ ផ្លែប៉ុណ្ណោះ ។Give Japan's Most Expensive Fruit a Try! | Japan Info

តើហេតុអ្វីបានឪឡឹកនេះ មានតម្លៃថ្លៃខ្លាំងដល់ថ្នាក់នេះ?

ឪឡឹកដែលគេស្គាល់ថា ជាពូជឪឡឹកថ្លៃបំផុតលើលោកនេះមានឈ្មោះថា Yubari King Melon មានប្រភពចេញពីខេត្ត ស៊ីហ្ស៊ូអូកា (Shizuoka) ភាគកណ្តាលនៃប្រទេសជប៉ុន ។ Yubari King ជាឪឡឹកស្ថិតក្នុងអម្បូរឪឡឹក ខានថាលប់ (Cantaloupe) ដែលជាឪកឡឹកម្យ៉ាងមានសាច់ពណ៌ទឹកក្រូច សំបកដូចផ្លែត្រសកផ្អែមយ៉ាងដូច្នេះដែរ ។

Yubari King Melon ត្រូវបានគេដាំដុះនៅតែទីក្រុង យូបារី (Yūbari) កោះហុកកៃដូ (Hokkaido) ប្រទេសជប៉ុនប៉ុណ្ណោះ ហើយលក្ខខណ្ឌនៃការដាំឪឡឹក Yubari King គឺនៅក្នុងរដូវរងារ ដោយទីតាំង កសិដ្ឋានគឺព័ទ្ធទៅដោយជួរភ្នំដែលជាហេតុធ្វើឱ្យកាន់តែត្រជាត់។ មួយវិញទៀតដីដែលអំណោយផល សម្រាប់ដំណាំឪឡឹកនេះគឺត្រូវតែជាដីនៅ តំបន់ដីភ្នំភ្លើងដែលសម្បូរសារធាតុ ចិញ្ចឹមខ្ពស់និងមានបរិមាណ អ៊ីដ្រូសែន ស្ថិតស្ថេរល្អ ព្រមទាំងជាតំបន់ដែលមានភ្លៀងធ្លាក់ ខ្លាំងទៀតផង។Yubari King Melon | Melons are very expensive in Japan, this… | Flickr

ចំពោះបច្ចេកទេសដាំដុះ និងការថែទាំដំណាំឪឡឹកប្រភេទនេះ ត្រូវបានគេមើលឃើញថា មានការលំបាក យ៉ាងខ្លាំងមិនងាយស្រួលឡើយទម្រាំបានផលជាផ្លែឪឡឹក Yubari King មួយផ្លែៗ ។
Yubari King ត្រូវបានគេដាំនៅក្នុងកសិដ្ឋានកញ្ចក់ពិសេសមួយដែលត្រូវដាំដោយដៃផ្ទាល់ ហើយកសិករ ត្រូវតែចេះលៃតម្រូវសំណើមដី និងគ្រប់គ្រងខ្យល់ ពន្លឺ ដោយស្វ័យប្រវត្តិ ព្រោះដើមឪឡឹក Yubari King គឺមានតម្រូវការសំណើម ខ្យល់ ពន្លឺ ប្រែប្រួលទៅតាមអាយុកាលរបស់វា ។ ជាងនេះទៅទៀត សូម្បីតែ ការស្រោចទឹក ក៏ត្រូវតែមានកាលវិភាគច្បាស់លាស់ដែរ ។
ដោយសារតែការថែទាំដំណាំឪឡឹក Yubari King មានភាពហ្មត់ចត់ និងយកចិត្តទុកដាក់ខ្លាំងពេក ទើបវាត្រូវបានគេ ប្រៀបប្រដូចទៅនឹងការថែទាំសត្វគោ វ៉ាហ្គី (Wagyu) ដែលជាគោផ្ដល់សាច់ថ្លៃជាង បំផុតលើលោក យ៉ាងដូច្នេះដែរ ។Premium melons sold for £21,500 in Japan | The Independent | The Independent
តាមការស្រាវជ្រាវបង្ហាញថា ទិន្នផលឪឡឹក Yubari King Melon មានកម្រិតតិចតួចបំផុត ដែលជា ហេតុផលមួយនាំឱ្យតម្លៃរបស់វាកាន់តែថ្លៃ ។ ផលផ្លែឪឡឹក Yubari King គឺក្នុងមួយរដូវកាលគេ អាចប្រមូលបានតែនៅចុងខែឧសភា ដល់ដើមខែសីហាប៉ុណ្ណោះ ជាមួយនឹងទំហំកសិដ្ឋានមានកំណត់ ដូច្នេះវាអាចផ្គត់ផ្គង់នៅតែក្នុងប្រទេសជប៉ុនមិនគ្រប់ផង មិនអាចនាំយកទៅលក់នៅប្រទេសបានឡើយ ។ មួយវិញទៀត មិនមែនឱ្យតែជាផ្លែឪឡឹក Yubari King ទាំងអស់សុទ្ធតែអាចយកទៅលក់ ឬដាក់ដេញ ថ្លៃបានឡើយ ពោលគឺត្រូវតែឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹងបំផុត ដើម្បីបែងចែក ជា ០៤ កម្រិត ដោយកម្រិតទាំងនោះមានដូចជា ល្អ ល្អខ្លាំង អស្ចារ្យ និងល្អឥតខ្ចោះ។

ជារៀងរាល់ឆ្នាំផ្លែឪឡឹក Yubari King ដែលមានគុណភាពល្អឥតខ្ចោះ ត្រូវបានគេដាក់ក្នុងពិធីដេញថ្លៃ បានរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ សម្រាប់តែឪឡឹក ១ ឬ ២ ផ្លែរ ។ កាលពីឆ្នាំ ២០១៩ ឪឡឹក Yubari King មានតម្លៃឡើងរហូតទៅដល់៥លានយ៉េន ឬស្មើនឹង ៤៥,០០០ដុល្លារ ត្រូវបានទិញដោយក្រុមហ៊ុន Tokyo Pokka Sapporo Food & Beverage Ltd ។ ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបានកើតឡើងមក តម្លៃដេញថ្លៃ របស់ ផ្លែឪឡឹកនេះ ត្រូវបានធ្លាក់ចុះជាខ្លាំង ដោយនៅក្នុងឆ្នាំ ២០២០ តម្លៃរបស់វាមានតម្លៃត្រឹមតែ ១២ម៉ឺនយ៉េន ដែលស្មើនឹង ១,១០០ ដុល្លាតែប៉ុណ្ណោះក្នុងចំនួន ២ផ្លែរ ។ តែយ៉ាងណាមិញកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ វាត្រូវបានគេដឹងថា បានឡើងថ្លៃខ្ពស់ដូចជាធម្មតាវិញ ដោយផ្លែឪឡឹកនេះ ២ ផ្លែរ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤៥,៦០០ ដុល្លារ ។Cucumis melo Yubari King)

បើគ្រាន់តែជាផ្លែឪឡឹក ១ ឬ ២ ផ្លែ មានតម្លៃខ្ទង់ម៉ឺនដុល្លារ បែបនេះ តើនរណាហ៊ានចំណាយលុយទិញ?

ត្បិតតែផ្លែឪឡឹក Yubari King មានតម្លៃថ្លៃលើសលប់ យ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកហ៊ាន ចំណាយលុយទិញវាជានិច្ច ហើយធម្មតាបុគ្គលដែលទិញផ្លែឪឡឹកនេះ គឺសុទ្ធតែជាមនុស្សក្នុងវណ្ណៈ អភិជន ដែលភាគច្រើនគេទិញទុកជាកាដូក្នុងឱកាសសម្ពោធក្រុមហ៊ុនធំៗជាដើម ។
ជាងនេះទៅទៀត បើនិយាយអំពីរស់ជាតិ និងគុណប្រយោជន៍របស់ផ្លែឪឡឹក Yubari King Melon វិញត្រូវបានគេដឹងថា វាមានរស់ជាតិផ្អែមមុតដូចទឹកឃ្មុំ ជាមួយនឹងសាច់ដ៏ទន់ពោរពេញទៅដោយជាតិទឹក ។ ជាងនេះទៅទៀតវាក៏ត្រូវបានគេប្រដូចទៅនឹងរសជាតិនៃផ្លែឈើជាច្រើនដូចជា ស្ត្របឺរី ផ្លែប៉ែស ឪឡឹក និងវ៉ានីឡារួមបញ្ចូលគ្នា រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដែលមាននៅក្នុងផ្លែឪឡឹកនេះដូចជា សម្បូរ ទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹម ជាពិសេសវាសម្បូរទៅដោយវីតាមីន C ដែល ការពារជំងឺ និងពង្រឹងប្រព័ន្ធការពាររាងកាយ ។ វីតាមីន C ទាំងអស់ដែលមាននៅក្នុងផ្លែឪឡឹកប្រភេទនេះ ក៏បានជួយដល់ការផលិតខូលលីជែន ដែលជាប្រូតេអ៊ីន សំខាន់សម្រាប់ការជួសជុលស្បែកផងដែរ ៕