បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានអ្នកឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង២លាននាក់ និង មានករណីស្លាប់ថ្មី ជាង ៤ ៦០០នាក់ ហើយឥណ្ឌា បារាំង សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗតៀត នៅតែឆ្លងច្រើន ជាពិសេស តំបន់អឺរ៉ុប។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២ ១៦៥ ២១៤នាក់ និង មានករណីស្លាប់ថ្មី ៤ ៦២៤នាក់។

បើគិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣៥១,៩១លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ជាង៥,៦១លាននាក់ និង មានអ្នកជាសះស្បើយជាង ២៧៩,៦៨លាននាក់។ ដោយឡែក អ្នកជំងឺជាង ៦៦,៦១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៥ ៦៥០នាក់។

សូមអានតារាងបណ្ដាប្រទេសមួយចំនួន មានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖