រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះយើងសង្កេតឃើញមានយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ដែលកំពុងផ្ទុះទទួលបានការចាប់អារម្មណ៌ខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែពួកគេបានបញ្ចេញសកម្មភាពកាយវិការមិនសមរម្យមួយចំនួននៅក្នុងវីដេអូ ខណៈសឹងតែគ្រប់វីដេអូសុទ្ធតែមានឈុតឆាកឱបថើប បបោសអង្អែល ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ រហូតធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត មានប្រតិកម្មទៅក្រុមពួកគេផងដែរ។

ជាក់ស្ដែងលោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា៖ «ឈប់បានឈប់ទៅក្មួយៗរឿងខ្លីៗរបស់ក្មួយអប់រំផិតក្បត់នឹងមិនល្អទេ​វប្បធម៌ប្រពៃណីខ្មែរបាត់ទៅៗដោយសាតែក្រុមក្មួយៗនេះឯង៕​ សូមទោសផងមិនមែនលាបពណ៌ទេតែមេីលមុខក្មួយប្រុសនេះមិនមែនខ្មែរទេខ្ញុំគិតថាយួនហេីយបានមកកូមិនឈប់»។

ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ​ ផិតក្បត់នឹង​ អប់រំអោយក្មេងឆាត់ចេះ” ៕

https://blogger.googleusercontent.com/img/a/AVvXsEhK3ChyPRgP2bHkdrpmCjLwnruHdJ1BMjvJK3uVhCBys64_YZ79oXbjxDgge3Ku1LT3DYEIR7HH72IZiwkRLFWIxs_l1jgFFtZcQWZc2EZ1_jEi3I-VxJLpDMPMJS1VrY5Cy39DJwjDdnG1Dsfid0rLjlGc4u7RUJL3EDeKAx5V2HBMjt3gaARBteU2=s1012https://blogger.googleusercontent.com/img/a/AVvXsEjqw2v0Bqk7_wZ2TYRdBKsTD4LNGoxn99OzJTJwPve3uCeMmBpcvYYR7JFAxRQxmUnjp5OuDpbDS3nqVpn55UYZuGhJELpc3xSaMW36BrczNyOA00gadSebL9G5ms_EkSwycRFzujqEhB1rx5GRp05KSZ1_uInHH3MfXXelJm4ZalgPQdJIgWu5h7k7=s805

https://blogger.googleusercontent.com/img/a/AVvXsEiRBD-RcZcCcdAhnMHm4fe6nslqzJvhXgisqHBtoDw4MWQoUnCipmvgo7pArpEOATGev410_5_iviT_RCUCrHo_sAmS56ytxn0KCizIKXYjOoTjDtPXXmmWfRhP0O7BElSbncdkn2kwkMoiMMkqnRXbxNSX15a1gjeo_5bsePOqrWCzkHPQBziE7Omc=s1022https://blogger.googleusercontent.com/img/a/AVvXsEh6tTLBPloAbO-qQ-eMS7fjKq7KQ4MhvdLn-LTqg-jTsq1duVTT-wtqUT-Z7uzmIQLLvSrOQ7bmcJnVvmbjwiOzVCH16lxDG7kffO7_ublusJE5EsaF4hrrcEbfnTULMpMpiLTD_I6AO_QKpoiLVHUP-PxS8YMm7AQ-9Ham9DiEKJDt00Shy0c1S-2I=s748

https://blogger.googleusercontent.com/img/a/AVvXsEgx-maAhqKIkqC51fVmoaCtQoP7MhiiOnF_hWr-L796qpuzaM-Eyb_glHuDewh8Xr410wWySPl7fmPS2Bgd-kzLSAE6SGYErS9AeKBCn-OeJs_5hjbxRORlEAoLnOTwRN6YHFYudhMZ0cjyrwIpKvdBR0HE--_vefEmThklHAQeAI_n7b35YciCX1Vc=s876