ប្រទេសចិន៖ ប្រទេសចិនបានបើកបង្ហាញនូវដ្រូនខ្នាតធំ ដែលបានផលិតដោយក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយ និង​ឈានមុខគេរបស់ប្រទេសចិន ព្រមទាំងបានសាកល្បងដាក់ឱ្យធ្វើការហោះហើរបានដោយជោគជ័យជាលើកដំបូងរបស់ខ្លួន។

នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២២ ទីភ្នាក់ងារ Xinhua បានរាយការណ៍ថាក្រុមហ៊ុន China Aviation Industry Co., Ltd.ហៅកាត់ AVIC ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំ និង​ឈានមុខគេរបស់ប្រទេសចិនបានអនុវត្តគំរូថ្មីដោយយកសម្ភារផ្សំទាំងអស់ក្នុងការផលិតដ្រូនខ្នាតធំស៊េរីថ្មីឈ្មោះថា Wing Loong-1E ជាលើកដំបូង។ ក្នុងនោះក្រុមហ៊ុន China Aviation Industry Co., Ltd នេះបាននិយាយថា ការបង្កើតដ្រូនយក្សដ៏ធំអស្ចារ្យមួយនេះមានលក្ខណៈពិសេសដោយការដោយការប្រតិបត្តិការបើកដោយស្វ័យប្រវត្តិ ហើយក៏បានដាក់ឱ្យធ្វើការហោះហើរបានដោយជោគជ័យលើកដំបូងរបស់ខ្លួននៅថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ ដោយបើកដោយស្វ័យប្រវត្តិ  ២២ នាទី មុនពេលបញ្ចប់បេសកកម្មហោះហើរលើកដំបូង ហើយប្រតិបត្តិការរបស់ដ្រូនយក្សនេះគឺដំណើរការរលូនធម្មតា៕ ប្រភព៖ Khaosod