ទាំងនេះ គឺជារោគសញ្ញាទូទៅនៃជំងឺក្រពេញទីរ៉ូអ៊ីត ប្រសិនបើអ្នករកឃើញថារាងកាយរបស់អ្នកមានភាពមិនប្រក្រតីណាមួយខាងក្រោមនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
– ដុំសាច់ ឬដុំពក នៅលើកញ្ចឹងក

នៅដំណាក់កាលដំបូងនៃជំងឺក្រពេញទីរ៉ូអ៊ីត មនុស្សភាគច្រើននឹងមិនឃើញរោគសញ្ញាជាក់ស្តែងទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺជាច្រើននឹងមានដុំពកក្រពេញទីរ៉ូអ៊ីតក្នុងដំណាក់កាលដំបូង ដែលមានន័យថាមានដុំពកនៅលើករបស់អ្នកជំងឺ ដោយដុំពកទាំងនេះមានសភាពរឹង ហើយមិនអាចផ្លាស់ទីបាន។ ប៉ុន្តែក្នុងករណីខ្លះបន្ទាប់ពីជំងឺនេះ វាក៏អាចបណ្ដាលឲ្យNodules លូតលាស់យ៉ាងឆាប់រហ័សផងដែរ ។Underactive or Overactive? Know the Symptoms of Thyroid Disease | Shore  Physicians Group

– ពិបាកលេប

ដុំពកនៃក្រពេញទីរ៉ូអ៊ីតអាចលូតលាស់ និងសង្កត់លើបំពង់អាហារ ដែលធ្វើឲ្យពិបាកលេប ក៏ប៉ុន្តែរឿងទាំងអស់នេះ គឺជាសញ្ញាមួយដែលមនុស្សជាច្រើនមើលរំលង។ ដោយពួកគេគិតថាគ្រាន់តែបំពង់ករបស់ពួកគេឈឺ និងមិនស្រួល ដូច្នេះទើបធ្វើឲ្យវាពិបាកក្នុងការលេបអាហារយ៉ាងដូច្នេះ ។ តែផ្ទុយទៅវិញ ការពិតនោះវាត្រូវបានគេដឹងថាជាសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីត K ទៅវិញនោះទេ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នកមានការលំបាកក្នុងការលេបអាហារឬទឹកក្នុងរយៈពេលជាក់លាក់ណាមួយ ឬមានបញ្ហាក្នុងការផឹកទឹក អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ។

– ក្អកក្នុងរយៈពេលយូរមិនបាត់ទេ

ការក្អក គឺជាការឆ្លើយតបធម្មតារបស់រាងកាយ ដូច្នេះមនុស្សជាច្រើនតែងតែកើតមានទោះបីជាពួកគេក្អកយូរក៏ដោយ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើអ្នករកឃើញថាមានការក្អកជាប់រហូត អមដោយគ្រុនក្តៅ រលាក និងស្លេស្ម អ្នកមិនគួរស្ទាក់ស្ទើរ ហើយទៅជួបគ្រូពេទ្យជាបន្ទាន់។Thyroid Disease - The Doctor's Kitchen

– សំឡេងស្អក

ជាធម្មតា មនុស្សតែងតែស្អកនៅពេលឈឺបំពង់ក តែផ្ទយទៅវិញប្រសិនជាការស្អក អមដោយការផ្លាស់ប្តូរសម្លេងផងដែរនោះ ជាសញ្ញាដែលបង្ហាញអំពីការប្រកាសអាសន្ននៃក្រពេញទីរ៉ូអ៊ីត K ។ នៅពេល ដុំសាច់សាហាវបានរីករាលដាលនៅខាងក្រៅក្រពេញទីរ៉ូអ៊ីត ដែលធ្វើឱ្យខូចសរសៃប្រសាទ laryngeal ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រអប់សំឡេងផងដែរ ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាស្អក ពិបាកក្នុងការនិយាយ… អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ ។

– ស្បែកខ្មៅនៅជុំវិញក

រោគសញ្ញាទូទៅមួយនៃជម្ងឺក្រពេញទីរ៉ូអ៊ីត ដែលអ្នកមិនអាចព្រងើយកន្តើយបាននោះគឺថា ស្បែកនៅជុំវិញករបស់អ្នកគឺមានការឡើងខ្មៅជាងតំបន់ផ្សេងទៀតនៃរាងកាយរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថា ស្បែកខ្មៅនៅជុំវិញក ច្រើនតែកើតឡើងដោយសារអរម៉ូនកើនឡើង ដែលជាទូទៅច្រើននៅពេលដែលក្រពេញទីរ៉ូអ៊ីតអសកម្ម។លើសពីនេះទៀត ទីរ៉ូអ៊ីត គឺជាសរីរាង្គដែលទទួលខុសត្រូវក្នុងការរក្សាសុខភាពស្បែក និងសក់ ដែលជំងឺក្រពេញទីរ៉ូអ៊ីតទាំងនេះនឹងធ្វើឱ្យអ្នកជំងឺជួបប្រទះនូវស្ថានភាពដូចជា រមាស់ស្បែកក្បាល ស្បែកខ្លាញ់ ស្បែកស្ងួត និងក្រចកផុយ ជាដើមផងដែរ ។Thyroid Disease | Graves Disease, Hypothyroidism Treatment | Dr. Lurie

 

សញ្ញាផ្សេងទៀតនៃជំងឺក្រពេញទីរ៉ូអ៊ីត

– ការឡើងទម្ងន់ ឬស្រកភ្លាមៗ ដែលមិនអាចពន្យល់បាន
ក្រពេញទីរ៉ូអ៊ីតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរំលាយអាហារក្នុងរាងកាយ ដោយរក្សាទម្ងន់នៅកម្រិតស្ថិរភាព ព្រមទាំងមានហេតុផលផ្សេងៗគ្នាជាច្រើនទៀត សម្រាប់ការឡើងទម្ងន់ និងស្រក ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញមានការប្រែប្រួលទម្ងន់ភ្លាមៗ ហើយមិនអាចរកមូលហេតុបាន សូមទៅពិគ្រោះនិងជួបជាមួយគ្រូពេទ្យភ្លាម ។ ជាងនេះទៅទៀតកម្រិតទាបនៃអរម៉ូនទីរ៉ូអ៊ីតក៏អាចបណ្តាលឱ្យឡើងទម្ងន់បានយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើក្រពេញទីរ៉ូអ៊ីតរបស់អ្នកសកម្មខ្លាំង នោះវានិងធ្វើឲ្យអ្នកមានការស្រកទម្ងន់ភ្លាមៗ។

– អស់កម្លាំង , ខ្សោយកម្លាំង

ការអស់កម្លាំងមិនធម្មតាឬរ៉ាំរ៉ៃ មានអារម្មណ៍ហត់នឿយដែលកើតឡើងញឹកញាប់ទាំងនេះអាចជាសញ្ញាព្រមាននៃស្ថានភាពធ្ងន់ធ្ងរនៃក្រពេញទីរ៉ូអ៊ីត។ ដោយក្រពេញទីរ៉ូអ៊ីតអាចធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ ដូច្នេះនៅពេលដែលក្រពេញទីរ៉ូអ៊ីតមិនដំណើរការ ការរំលាយអាហារថយចុះ នោះវានឹងធ្វើឱ្យរាងកាយមិនមានថាមពលគ្រប់គ្រាន់ និងផលិតភាពអស់កម្លាំងច្រើន។ ជាងនេះទៅទៀត ប្រសិនបើក្រពេញទីរ៉ូអ៊ីតដំណើរការហួសកម្រិត ការរំលាយអាហារមានភាពរឹងមាំ វាក៏ធ្វើឱ្យរាងកាយបាត់បង់ថាមពលច្រើន និងបណ្តាលឱ្យអស់កម្លាំងផងដែរ ដោយភាពអស់កម្លាំង ទាំងនេះគឺបណ្ដាលមកពីជំងឺក្រពេញទីរ៉ូអ៊ីត ហើយវាក៏អាចបណ្តាលឱ្យញ័របេះដូង ខ្សោយសាច់ដុំ និងញ័រដៃជើងផងដែរ។

 

អត្ថបទដោយ៖ សុផានីត