ថ្មីៗនេះ ប្រេងរំអិល ហ៊ីយុនដាយ អិចស្សធា HYUNDAI XTEER បានបញ្ចេញវីដេអូថ្មីមួយ ដ៏ទាក់ទាញចំណាប់អារម្មណ៍ នៅលើប្រព័ន្ធសង្គម Facebook និង Youtube ព្រមទាំងតាមរយៈ កម្មវិធីទូរទស្សន៍ TOWN HANGMEAS BAYON ផងដែរ។
ប្រេងរំអិល HYUNDAI XTEER ជាប្រេងមានគុណភាពខ្ពស់សមស្របសម្រាប់យានយន្តគ្រប់ប្រភេទ ដូចជា ម៉ូតូ ម៉ូតូកង់បី តុកតុក រថយន្តអូតូ រថយន្តធន់ធ្ងន់ និងគ្រឿងចក្រឧស្សាហកម្ម គ្រប់ប្រភេទ។
ក្នុងការផលិតវីដេអូនេះ មានការចូលរួមជាពិសេសពីតារាចម្រៀង លោក នូ ឧសភា ដែលធ្វើឡើងក្នុងគោលបំណងជួយឲ្យប្រជាពលរដ្ឋយើងយល់ដឹងកាន់តែច្បាស់អំពីម៉ាកប្រេងរំអិលគុណភាពស្តង់ដារអន្តរជាតិមួយនេះ ដែលកំពុងទទួលបានការពេញនិយមពីអតិថិជនទូទាំងប្រទេស និងបានបង្ហាញលក្ខណៈពិសេសនៃប្រេងម៉ាស៊ីន HYUNDAI XTEER ទៀតផង។ គួរបញ្ជាក់ផងដែរថា ប្រេងរំអិល HYUNDAI XTEER ជាប្រេងលំដាប់ថ្នាក់ពិភពលោកដែលបានឆ្លងកាត់ការត្រួតពិនិត្យពីវិទ្យាស្ថានប្រេងនៃសហរដ្ឋអាមេរិក (American Petroleum Institute) និងទទួលស្គាល់ដោយក្រុមហ៊ុនផលិតឡានល្បីៗទូទាំងពិភពលោក ដែលប្រេងនេះមានការសហការណ៏ផលិតដ៏ធំជាមួយនឹងក្រុមហ៊ុនប្រេងសែល Shell របស់ប្រទេសអាមេរិកកាំង។ មិនត្រឹមតែប៉ុណ្ណោះម៉ាកហ៊ីយុនដាយបានផ្គត់ផ្គង់គ្រប់ដណ្តប់ទីផ្សារនៅប្រទេសកូរ៉េសឹងតែ៨០%នៃវិស័យប្រេងម៉ាស៊ីន និងវិស័យធំៗផ្សេងៗទៀតជាច្រើននៃប្រជាជនកូរ៉េទាំងមូល ។ ប្រេងម៉ាស៊ីន HYUNDAI XTEER មានអត្ថប្រយោជន៍ជាច្រើនលើសពីប្រេងម៉ាស៊ីនផ្សេងៗនៅលើទីផ្សា ដែលមាន គុណសម្បត្តិគ្រប់គ្រាន់ ដែលជួយឱ្យម៉ាស៊ីនមានសន្ទុះខ្លាំង សម្អាតកំណកសំណល់ពីម៉ាស៊ីន កាត់បន្ថយកម្ដៅយានយន្តមិនអោយឡើងកំដៅខ្លាំង ការពារភាពសឹករេចរឹលនៃម៉ាស៊ីន និង ពន្យាអាយុកាលគ្រឿងម៉ាស៊ីនអោយប្រើប្រាស់បានយូរ ដូចនេះ ប្រេងរំអិល HYUNDAI XTEER ជាប្រេងដែលជួយសន្សំសំចៃថវិការបស់អ្នក បូកផ្សំទាំងកាត់បន្ថយផ្សែងពុលដែលប៉ះពាល់បរិស្ថានទៀតផង។
ប្រេនហ៊ីយុនដាយអិចស្សធា ជាម៉ាកយីហោដ៏ល្បីលើពិភពលោក ដែលពាក្យហ៊ីយុនដាយ (HYUNDAI) មានអត្ថន័យថាទំនើបទាន់សម័យ។
HYUNDAI XTEER ជាដៃគូរដែលយានយន្តរបស់អ្នកដែលមិនអាចខ្វះខាតបាន៕