ខេត្តសៀមរាប៖ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងឱ្យបានទិន្នន័យជារួមនៅក្នុងតំបន់ ដែលមានភូមិសាស្ត្រស្មុគស្មាញ ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ និងសម្បូរទៅដោយវិវាទ រដ្ឋបាលស្រុកបន្ទាយស្រីសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លីនៅក្នុងតំបន់ដូច ដែលមានបង្ហាញនៅក្នុងផែនទីខាងក្រោមនេះ ទោះបីគិតថា មាន ឬគ្មានវិវាទក៏ដោយ មេត្តារួសរាន់ផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ចប់វិវាទទាំងឡាយ ដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំមកហើយនេះ។https://blogger.googleusercontent.com/img/a/AVvXsEhi8OFA9y17mI4m1AknXUdj8WrH2ljIZUf-TXSC3SOxpDSJM0w7aLBaQ-T-7IasvPYlfprHe_RfUuRnCoukH9rIjPAODYuXcSkpb2-eBoCeDgSw0x9tLRwZWlbNXtMrVNZ-9vi6YFzacSHKUwNGRquQjk4EchrpIeOeeZLAreDXPf-0TMGU-eHSMJlq=s960ដីនៅក្នុងតំបន់ជាប់ព្រំប្រទល់រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ នៅឡើយ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលបានទិញដីបន្តពីប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នា ទើបសង្ឃឹមអាចរកច្រកចេញបាន។https://blogger.googleusercontent.com/img/a/AVvXsEh7VdsjdUgzU4BEEJbE-bn7LIamobhLxx33WCWDxGxfsE3nTD-A89u1yFcAUKLIgBl1oEJlAw06QUOeazlU_HhVD6KEeG3-PjK-TDZRqx7LecK0_BB7T7zyM7ij18PM9qwhWpK892E38KMlkqu2UJ4apgMW3ZSuVEL_BYDIoVcQAOSkEI74zxQ5S34j=s1280ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែ ដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុក ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថា តំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយ ដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាង ឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ៕https://blogger.googleusercontent.com/img/a/AVvXsEiAhhHyKcbDZdsDzNhmNfL5IRS3jHA1vkZfkWdTE60M4My6pIcKUI3N02JWJLgv_z-NYwG8fVIzJgy57qKGUqHzzpu0kAV3bU5nsTNWzn2lbvRbgseYUI7UhE995IenSRIYm5SFqyGGq7PPf4-N5UrLIj0P5wwX0mxZ_ebdofNvrDs71nfdh2rdoSXa=s1280https://blogger.googleusercontent.com/img/a/AVvXsEiujqwmL0HYHpFDfZQxTADHOXs_0ZUTuXrcMOif16Uz70gMYAnltWriFfNuoF4tqQTJcbXrDYUeQ3VNSA0UQmUKgLdl53y20P9lnzOANSqGg49-5MZdIfvTxQb4Q-mJz0wqJ0Wnr3QSbN8UTlCNKAhAjNIJcZQ8Hyrtdzry5enk4OxFe6MS-6UfLNoz=s1280