ខេត្តតាកែវ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ មានករណីអគ្គីភ័យឆាបឆេះរោងចក្រអៅដរហ្គៀ សិ្ថតនៅតាមដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី។
សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ ឆេះអស់អគារផ្ទុកសម្ភារៈមួយខ្នងទំហំ ៣៥ម៉ែត្រ គុណនឹង៤០ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង) ។ ខូចខាតសម្ភារៈរួមមាន៖ សំបកកាតុងចំនួន ១០ តោន, អាវស្តុកចំនួន ២០០០ កាតុង, ស្នោអេប៉ុងចំនួន ៥០ តោន, ម៉ាស៊ុនក្រឡុកស៊ីម៉ង់ត៍ចំនួន ០១ គ្រឿង, រថយន្តកុងតឺន័រចំនួន ០១ គ្រឿង, ម៉ូតូចំនួន ០៤ គ្រឿង តែមិនបណ្តាលឲ្យមនុស្ស ស្លាប់ និងរងរបួសទេ។
ប្រតិបត្តិការពន្លត់ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩ គ្រឿង ទឹកអស់ចំនួន៨២ រថយន្ត ហើយពន្លត់ចប់ នៅវេលាម៉ោង ១៩ និង៣០ នាទីយប់ ថ្ងៃខែឆ្នាំដដែល៕https://blogger.googleusercontent.com/img/a/AVvXsEijt9slcnY2Myk8DwltJeCU8Ni-PJJLl1HoocTjW_5z5IihbUjRKJa-YQ6i_iXyUPev4h-l-a8GHW5vIUAtnmsg7P9V1VUG5YRL3tyRh7WvAr4jyLTdh2bk7Uo4lJMomIWCWXLVbTZB7yhzVHdt15qSW65pCd1_Cz2f_JB0VVou9jw9ANNP-JedWm5D=s1280https://blogger.googleusercontent.com/img/a/AVvXsEh1pL_kiu7ioxAb0KU98sTokiMW5MfVlYfx3SXrAG78BvM9zcbHWogAlkC9IiKrO7jpYxi9dm8WbKlVeq5PQz2I0wrDIGE3FkuavB4DHgoW5byhPeLCMLYyJD-d9YiibiNHCVuFGlXyM1A0hVJGQpohK5v0Pgi75fJiLoH6CjS6V_S_BSYrN3ar3yQX=s600https://blogger.googleusercontent.com/img/a/AVvXsEhNqnI6rEu4w6z0R6PMbg5qrJ7LkKSoZ1bUbqhbJnrKtM6JWPjGolWOAAevev2I5uevtZTCxALk-Y1soY7mutw5C97G6UmLsiyg5c4dDlwdCTL7kyXtxEDZSWESv1Y9SihKYuCjYlUQUk5JQerCfiDssYwEp3kEmzpduiddaH1zcZOIFnigUVB656Gy=s1280