បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ កើនដល់ជាង៣,៤លាននាក់ និងមានករណីស្លាប់ថ្មី ជាង ៨ ០០០នាក់ ហើយសហរដ្ឋអាមេរិក បារាំង ឥណ្ឌា និង បណ្ដាប្រទេសជាច្រើនទៀត នៅតែបន្ដផ្ទុះការឆ្លងខ្លាំង ជាពិសេស តំបន់អឺរ៉ុប។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ៤៧៩ ៧៤២នាក់ និង មានករណីស្លាប់ថ្មី ៨ ៧០៦នាក់។

គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣៤៦,៦១លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៥,៦លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៧៦,៥២លាននាក់។ ដោយឡែកអ្នកជំងឺ ជាង៦៤,៤៨លាននាក់ កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៥ ៨៨០នាក់៕

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួនមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖