ខេត្តកំពត៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត ។https://blogger.googleusercontent.com/img/a/AVvXsEgCd6PfOUKh-VGBDvjyHtjcOP3wP7crsXHizoIVyFlp7kZuDUWpmboJRkxdexPGyu_eOhGzR-izWo8TOWNJukq3ZEWQnCaCNncHqUJaxTJUO0S0eHHokfniw_aawekLV0A2rwNKSs2t83kSxg1wQCvgK1cQtw4uKTddUGB0VJ271iO7mpk0l65d6FOt=s1280មន្ត្រីជំនាញ បានឲ្យដឹងថា ជាលទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាម ដែលមានសារធាតុ CMC (ចាហួយ) គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ។
មន្ត្រីជំនាញ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងគឺដើម្បីទប់ស្កាត់ទំនិញ ដែលមិនមានអនុលោមភាព ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ៕https://blogger.googleusercontent.com/img/a/AVvXsEhh4MbeiUgf7uFgNv_0EOwr6kcRLOqlUIhGvN6peBiW-MK_YSKAmtwPhaN_oC1nGECZmNINA5rDiwV2-yIQ86Ui0iKTClwPtlPSF4F3QdocTrQKtrdmT-IaU35kbn9Ft5-KvOLXD4YWDK_nXCQV5RFMUlgzLUGEeB7mnd8USsYQcGgdSPBI7Heq_G8B=s1280https://blogger.googleusercontent.com/img/a/AVvXsEirZC7gdbwJbKVJ6kiwLqHGEpcja1slcfyJsSUm6tD-bfsOaa-KzoqDghC4e8rZStZqZzh_jkn4PUjOhToD5xSGofPGGfacz-1AXV8_Q3Seb109ZlKDSXiz0qMl2GVeZlcU9RA3tFaEH2Cpg0aCj9Irfn7Eos8WoKtHTrBfkjGyibTOXVx-E_ojbnN7=s1156https://blogger.googleusercontent.com/img/a/AVvXsEjwnwcvIM5xioimhVKC-_1E9ukj_l25ILPobugzv5s5rWnWEGv9DrGw-wwFNdWnjIxlsyflsLcytfPgLjrcL7VtJszloGXQEnMKiCdTd4qFr9X0D3txNZGhRsFISrn7JXySGrciqJKWi4bnMPk0jpO2m66UyK6UmJMADBXwuAAuhkgE2mUlG9YmLveZ=s1105