ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ក្រោមការដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យទីតាំងអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីលោក ស្នងការរងនគរបាលខេត្ត លោក អភិបាលរងស្រុកសូទ្រនិគម តំណាងមនី្ទររ៉ែ និងថាមពលខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត រដ្ឋបាលឃុំដំដែក រដ្ឋបាលឃុំពពេល មន្ត្រីជំនាញ និងម្ចាស់ ឬតំណាងទីតាំងអាជីវកម្ម។https://blogger.googleusercontent.com/img/a/AVvXsEiElA_6hzkE6slqs1IdP15QjRrjKhyhTCD5PFyM_U8qFrbsXuygJlk_ff-aiP-iu-VpNmi7RiWaVm7pDBuNz4YyfL6r5AWtUWB7CAdlk-utyJP_M7SYfmfTIPyZVfz6JxDuiE12NSN6oFCQ6sgJa6OblCelvaeHZyxx65qB9W9-bZyAwhmVuFrCLs_8=s1280ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះពិនិត្យចំនួន ០២ទីតាំង ដែលស្ថិតនៅភូមិស្រែធ្នង់ ឃុំដំដែក និងស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារចម្រុះបានណែនាំដល់ម្ចាស់អាជីវកម្ម មានដូចខាងក្រោម៖ ១-ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ដែលមានក្នុងអាជ្ញាបណ្ណកំណត់ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួនដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នេីសុំបន្តអាជ្ញាបណ្ណ និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ២-អប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងដឹកជញ្ជូន ត្រូវគ្រប់ឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលេលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំក្រុមហ៊ុនឱ្យដាំដើមឈើ លើកទំនប់ និងធ្វើរបងព័ទ្ធជុំរណ្តៅ ដើម្បីការពារមនុស្ស និងសត្វពាហនៈ។
៣-ត្រួតពិនិត្យការធ្វើអាជីវកម្មធនធានរ៉ែ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វើខុសលក្ខណះបច្ចេកទេស ដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់។https://blogger.googleusercontent.com/img/a/AVvXsEiaHRU0XxQqC2znuy4Ho_H0GGutAwptpauW0tRhTXJd5qonaV4CKuoGz4LK6_LgE3LL9pAuP3jaD04P-Bu6nE0wU5KslZI6gtI6QJz-DK7HF2TT65uYxWTWxb3XqkdWuz5l3u4Ynw6_cmMvRGCLVy2VtTyyrR2Fx-dAqk5IT_2DQdpHVVkqZZg29eWk=s1280https://blogger.googleusercontent.com/img/a/AVvXsEjuDPscgFQPAzmUh_3RSbfdu1zFRU7TbgjN9GBhP4SlcSqTTA5RhyHsOnzy21SUvAQ-_xRphuqK1x_psxHzaQIP1OyT4s-5fu_yxii7DeSO-Mv2Q7qLDfgKbpv0_tGJ0qnMxTjNd51lTsXFXBULKJEtlAc8P6cFXAA6s2adIde4vHYDgTSCqY-2Lm1e=s1280https://blogger.googleusercontent.com/img/a/AVvXsEjN9_FquWgerm0hnJKb4osual2Xqcfa011064LakAEhRbsA73szqsJz1nTRvYGBdbmJG-4R9STgollt8ilokNnAlqIW3U5dMRvW9cQX1sdEd1WDMBjDM9ENtHRlCuYXYvjSAoAyvoV_delmS8iE9gw5dDDVUYXzMyr6TtbHdQs6jf53d3jJwSKl5aeC=s1280