សហរដ្ឋអាមេរិក៖ អ្នកអភិរក្សសត្វស្លាបនៅរដ្ឋ Massachusetts  សហរដ្ឋអាមេរិកបានទទួលនូវភាពភ្ញាក់ផ្អើលជាខ្លាំងដែលមិននឹកស្មានដល់ ថាបានជួបប្រទះដ៏កម្រមិនគួរឱ្យជឿនោះ គឺឥន្ទ្រីសមុទ្រ Steller  ដែលមានដើមកំណើតនៅ អាស៊ី ហើយវាជាឥន្ទ្រីដែលកម្របង្ហាញខ្លួនខ្លាំងណាស់។

ឥន្ទ្រីសមុទ្រ Steller ដ៏ធំនេះ  មានដើមកំណើតនៅឧបទ្វីប Kamchatka នៅចុងបូព៌ារុស្ស៊ី វាក៏ធ្លាប់បានគេឃើញនៅក្នុងប្រទេសជប៉ុន ចិន និងកូរ៉េផងដែរ ហើយសត្វប្រភេទនេះតាមការប៉ាន់ស្មានថាសល់តែ ៥.០០០ ក្បាលប៉ុណ្ណោះនៅក្នុងព្រៃលើពិភពលោក។ ឥន្ទ្រីសមុទ្រមួយប្រភេទនេះ  វាគឺជាឥន្ទ្រីដែលធ្ងន់បំផុតក្នុងចំណោមឥន្ទ្រីដទែក្នុងពិភពលោកពួកវាមានទម្ងន់ ៥-៩ គីឡូក្រាម (១១-២០ ផោន) និងមានស្លាបប្រហែល ២ ម៉ែត្រ ហើយវាត្រូវបានគេចាត់ទុកថាជាសត្វស្លាបទឹក ដោយសារវាចាប់ត្រីនិងហ្វូង សត្វទន្សោងជាអាហារក្នុងទឹក ក្នុងនោះសម្រាប់ឥន្ទ្រីសមុទ្រ Steller  នេះវាជាបក្សីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ព្រោះជំពុះរបស់វាមានពណ៌ទឹកក្រូចភ្លឺ និងស្លាបគែមពណ៌សប្លែក ហើយវារស់នៅក្នុងស្ថានភាពត្រជាក់។

យ៉ាងណាមិញសត្វឥន្ទ្រីមួយក្បាលនេះវាបានបង្ហាញខ្លួននៅទីនេះគេក៏មិនទាន់ដឹងមូលហេតុនៅឡើយទេ ព្រោះនៅតំបន់នេះមិនមែនជាដែនជម្រករបស់វានោះទេ ដោយវាត្រូវបានគេសង្ស័យថាអាចមកពីការខ្វះ ទីជម្រក ការដើររកគូ ឬគ្នាវា ឬអាចម​កពីការចេញរកស៊ី ហើយវង្វេងទីជម្រក ក៏អាចថាបាន  ប៉ុន្តែគេពិតជាសប្បាយចិត្តជាខ្លាំងនៅពេលដែលបានឃើញសត្វដ៏កម្រ និងមិនងាយបង្ហាញខ្លួនដូចជាឥន្ទ្រីសមុទ្រ Steller  នេះណាស់៕ ប្រភព៖ Fishingthai