រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់បំរាមមិនឱ្យជនជាតិអាមេរិក ឈ្មោះ GENSER JARED ចូលកម្ពុជាជារៀងរហូត ក្រោយល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ។https://blogger.googleusercontent.com/img/a/AVvXsEi1I3Lg20NLL1yCrVO3wCXyRI5EWp0dbkH7djxkMOEyOP-RnwqAzc3v1a1sQa-g4e0KNF-d0d4MQ0PB7bnDLaVisRv0ZcLWlUXXmjkQdVQHw8Xy4Kk3Vy-vbD2SZOts3OH6zFybyOMwLwYjY89UTCcHgEwYd_mxsX_0Hr2_JnpM9Qud6JaC9y3u1oB5=s614

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា «ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា ជនជាតិអាមេរិកឈ្មោះ លោក ចារិត ជិនស័រ ក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជា ដើម្បីទេសចរណ៍ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត»។May be an image of 1 personក្រសួងមហាផ្ទៃ ក៏បានស្នើសុំគោលការណ៍អនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយដល់គ្រប់ស្ថានទូតស្ថានបេសសកម្ម និងស្ថានកុងស៊ុលរបស់កម្ពុជា នៅបរទេសមិនអនុញ្ញាតផ្តល់ទិដ្ឋាការចូលដល់ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលកម្ពុជាផងដែរ។