មនុស្សជាច្រើនតែងតែគិតថា ដើម្បីសម្រកទម្ងន់ដោយជោគជ័យ គឺពួកគេត្រូវញ៉ាំតែបន្លែ មើមដំឡូង ដោយតមសាច់ និងត្រីទាំងស្រុង ។ ប៉ុន្តែផ្ទុយទៅវិញរឿងទាំងអស់នេះ មិនមែនជាការពិតទាំងស្រុងនោះទេ ដោយអ្នកឯកទេសអាហារូបត្ថម្ភ Homi Takasugi បានបង្ហាញប្រាប់ឲ្យដឹងថា ត្រីស្បៃកាក៏អាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បានផងដែរ ។ ដោយបន្ថែមពីលើប្រូតេអ៊ីន ត្រីស្បៃកាក៏មានផ្ទុក DHA និង EPA ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុល ទ្រីគ្លីសេរីដ និងធ្វើឱ្យខួរក្បាលកាន់តែសកម្ម។ ជាមួយគ្នានេះប្រេងដ៏សម្បូរបែបដែលមាននៅក្នុងត្រីនេះ ក៏មានសកម្មភាពក្នុងការជួយរំអិលពោះវៀន និងជួយសម្រួលដល់ការទល់លាមក រួមជាមួយ EPA ក៏ជំរុញការសម្ងាត់នៃ GLP-1 ដែលត្រូវបានគេស្គាល់ថាជា “អរម៉ូនស្គមស្គាំង” ដែលអាចរារាំងការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលអាហារ។
លើសពីនេះ ត្រីស្បៃកាក៏មានផ្ទុកនូវវីតាមីន B វីតាមីនរលាយក្នុងខ្លាញ់ A , D និង E ក៏ដូចជាសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ កាត់កូលេស្តេរ៉ុល និងបញ្ហាផ្សេងៗទៀតក្នុងរាងកាយឲ្យប្រសើរឡើងផងដែរ។វិធីធ្វើអំបិលម្ទេសស្រស់។ ត្រីស្បៃកាអំបិលនៅផ្ទះ។ ត្រីស្បៃកាអំបិលគ្រឿងទេស

បន្ថែមពីនេះត្រីស្បៃកាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយដូចជា ៖

– បរិមាណដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់អូមេហ្គា 3 និងសេលេញ៉ូមនៅក្នុងត្រីស្បៃកា អាចជួយកាត់បន្ថយភាពជ្រីវជ្រួញ និងអាយុ ព្រមទាំងកាត់បន្ថយស្ថានភាពរលាកមួយចំនួនដូចជាជំងឺស្បែករបកក្រហម និងជំងឺត្រអកផងដែរ

– មានសារធាតុចិញ្ចឹមជាច្រើនដែលមានសារៈសំខាន់សម្រាប់ការថែរក្សាសក់ដូចជា ប្រូតេអ៊ីន ជាតិដែក ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា-៣

– Coenzyme Q10 គឺជាធាតុមួយក្នុងចំណោមធាតុនៅក្នុងត្រីស្បៃកា ដែលទាក់ទងយ៉ាងជិតស្និទ្ធក្នុងការការពារការឆ្លងមេរោគ និងបង្កើនការការពាររបស់រាងកាយ ប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និង អាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយក្នុងការកាត់បន្ថយការរលាកផងដែរhttps://blogger.googleusercontent.com/img/a/AVvXsEg0dRtg2p70YDFVPKm-Vp5iW6mz4ieDt1v85W0UgT0TpefHb5UYmhfwRsCj7Fs9O2kaiQwbRDBz2fj-L31BkYw1WpyrMtndk7-HWy4ev8lPWOM3hxfSfaSpfNnA97dx6wMmkrsOvVmoBmRJXDUS5w7XUUNN7OZ6q5gA6bEp3vbu558RpYoCOatVTQLR=s1000

– សំបូរទៅដោយសារធាតុ Selenium ដែកមានមុខងារជាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជួយការពារការផ្លាស់ប្តូរកោសិកា និងជំងឺរ៉ាំរ៉ៃ ដោយការបន្សាបរ៉ាឌីកាល់សេរី មុនពេលពួកវាអាចបណ្តាលឱ្យខូចខាតដល់ជាលិកា កោសិកា និងសរីរ

– សម្បូរទៅដោយសារធាតុរ៉ែជាច្រើន រួមមាន ទង់ដែង សេលេញ៉ូម ម៉ាញេស្យូម ម៉ង់ហ្គាណែស កាល់ស្យូម និងជាតិដែក ដែលសារធាតុទាំងអស់នេះទាក់ទងទៅនឹងដង់ស៊ីតេឆ្អឹង ដោយការទទួលទានត្រីស្បៃកាជាទៀងទាត់អាចជួយការពារការកើតមានជំងឺពុកឆ្អឹង

– កម្រិតខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលមាននៅក្នុងត្រីស្បៃកា ជាពិសេស DHA អាចជួយកែលម្អមុខងារនៃការយល់ដឹង និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃប្រសាទ។

អត្ថបទដោយ៖ សុផានីត