​ មិនថារដូវប្រាំង ​ឬ​រដូវវស្សា  ផ្លែឈើជូរ ជាអាហារសម្រន់សម្រាប់បុរស​និង​ស្រ្តី។ ធ្លាប់តែទិញគេញុំា  ប៉ុន្តែមិនដែលដឹងថា  តើធ្វើយ៉ាងដូចម្តេច ? ចឹងបើចង់ញុំាំឆ្ងាញ់  អាចសាកល្បងរៀនធ្វើបានជាមួយ ​KBN  យើងនឹងចែករំលែកពីរប្រៀបធ្វើអំបិលម្ទេស  ​ ដែលពេញនិយមនៅតាមបណ្តាលប្រទេសជិតខាង។ តោះចាប់ផ្តើម!

គ្រឿងផ្សំ:

ម្ទេសថៃ​ ពី​​  ៨  ១០​ ​គ្រាប់​

​  ម្ទេសហិល​ ១០​ គ្រាប់​

​  អំបិល  ២៥០ ក្រាម

​  ស្ករស ១  ២​ស្លាបព្រា។

​ ​រប្រៀបធ្វើ :   ដំបូងយកម្ទេស  កាត់ក្បាល  និង ឆ្កឹះគ្រាប់ចេញ  ទុកតែបំណែកសាច់ម្ទេស បន្ទាប់មកយកអំបិល ​ស្ករស ម្ទេស​ បុកច្របល់ចូលគ្នាអោយសព្វ។ដាក់ខ្ទះអោយក្តៅឆា​ អំបិលម្ទេសអោយស្ងួតរយះពេល  ៥នាទី​  ដួសដាក់ចានជាការស្រេច។ចំណាំ ​ក្នុងអំឡុងពេលឆាអំបិល អ្នកអាចនឹងឈួលចូលភ្នែកឬច្រមុះ ​ដែលធ្វើអោយអ្នកពិបាកក្នុងការទ្រាំ  ដូច្នោះអ្នកអាចពាក់ម៉ាស់ដើម្បីការពារភាពក្តៅឈួលមកលើមុខបាន៕តោះបុកអំបិលម្ទេស ដាក់បង្គាគ្រៀម តោះ - YouTube