ស្ពៃក្តោប មិនត្រឹមតែជាបន្លែដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ស្ពៃក្តោបក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ការឈឺចាប់ ដែលមិនមែនគ្រប់អាហារអាចធ្វើបាននោះទេ ជាងនេះទៅទៀតវាក៏ជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយ រួមមាន ជាតិសរសៃ ហ្វូឡេត កាល់ស្យូម ប៉ូតាស្យូម វីតាមីន A, C , K ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
លើសពីនេះ ស្ពៃក្តោបក៏មានប្រយោជន៍ក្នុងការព្យាបាលផងដែរដូចជា ជំងឺហឺត ការចាញ់កូន ក៏ដូចជាជួយការពារជំងឺពុកឆ្អឹង និងមហារីកមួយចំនួន
ចំពោះស្ត្រីបំបៅដោះកូនក៏អាចប្រើស្ពៃក្តោប ឬចំរាញ់ចេញពីវា ដើម្បីកាត់បន្ថយការហើម និងឈឺចាប់ក្នុងសុដន់ជាដើម ។Say Goodbye to Your Joint Pain in 1 Hour With This 'Cabbage Bandage' Hack

ដោយអ្នកជំនាញខាងឱសថបូព៌ាក៏បានទទួលស្គាល់អំពីប្រសិទ្ធភាពបំបាត់ការឈឺចាប់នៃស្លឹកស្ពៃក្ដោបទាក់ទងនឹងរឿងពិតនៃការបំបាត់ការឈឺចាប់នៃជំងឺមួយចំនួននេះផងដែរ ។ ដោយលោក MSc Hoang Khanh Toan (ប្រធាននាយកដ្ឋានឱសថបូព៌ា មន្ទីរពេទ្យយោធាមជ្ឈិម ១០៨) បានបញ្ជាក់ថា នេះជាការពិតទាំងស្រុង។
អ្នកជំនាញខាងឱសថបូព៌ាក៏បានណែនាំឲ្យយកស្លឹកស្ពៃក្ដោបនៅបិទនៅផ្នែកទាំងនេះមុនពេលចូលគេង ដើម្បីជួយបន្ថយការឈឺចាប់៖

– ឈឺក្រពេញទីរ៉ូអ៊ីត៖ អ្នកគ្រាន់តែយកស្លឹកស្ពៃក្ដោបដាក់លើបំពង់ក រួចរុំដោយក្រមា ឬក្រណាត់ ទុកវាចោលមួយយប់ ហើយកុំភ្លេចយកវាចេញនៅព្រឹកបន្ទាប់។

– ឈឺក្បាល៖ យកស្លឹកស្ពៃក្ដោបស្រស់មកដាក់លើលើក្បាល និងប្រាសាទ ហើយរុំដោយក្រណាត់ឬកន្សែងមួយយប់ នោះលោកអ្នកនឹងទទួលបានការសម្រួលសតិអារម្មណ៍ ជាពិសេសបំបាត់ការឈឺចាប់ដ៏ល្អផងដែរ ។

– ឈឺដើមទ្រូងដោយសារការបំបៅកុន អ្នកមិនគួរបារម្ភខ្លាំងពេកនោះទេ អាចងាកសាកល្បងវិធីនេះបានដោយគ្រាន់តែយកស្លឹកស្ពៃក្ដោបមកច្របាច់ឱ្យណែនត្រង់កន្លែងដើមទ្រូង នោះការឈឺចាប់នៅត្រង់ដើមទ្រូងនឹងបានធូរស្រាលភ្លាមៗ ។

– ឈឺជើង៖ អ្នកគ្រាន់តែយកស្លឹកស្ពៃក្ដោបទៅកំដៅ ៣-៤ សន្លឹក ត្រង់កន្លែងឈឺនីមួយៗ បន្ទាប់មកយកបង់រុំ ឬក្រណាត់កន្សែងរុំពីខាងក្រៅជាការស្រេច។ ជាងនេះទៅទៀតមនុស្សជាច្រើនដែលមានជំងឺរ៉ាំរ៉ៃដូចជា ឈឺសន្លាក់ឆ្អឹង ឈឺសន្លាក់ដៃជើង… ក៏អាចប្រើដើម្បីកាត់បន្ថយការឈឺចាប់ នឹងទទួលបានសុខភាពល្អផងដែរ។Organic cabbage for knee pain- things you ought to know - Health Tips

លើសពីនេះ អ្នកជំនាញក៏បានបង្ហាញប្រាប់អំពីវិធីជាច្រើនក្នុងការប្រើស្លឹកស្ពៃក្ដោប ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលដូចការចង់បានផងដែរ ដោយMSc Toan បានបង្ហាញថា ស្លឹកស្ពៃក្ដោបអាចយកទៅកៀបជាទឹកមកផឹក ហើយយកាកសំណល់មកលាបលើកន្លែងឈឺបាន ដោយការធ្វើបែបនេះនឹងជួយបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពសម្រាប់ជំងឺមួយចំនួនដូចជា ឈឺសន្លាក់ ឈឺដៃជើង និងការឈឺចាប់ដោយសារជំងឺរលាកសន្លាក់ហ្គោត ឈឺសន្លាក់ឆ្អឹង…ជាដើម ។

អត្ថបទដោយ៖សុផានីត