ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ តាមប្រព័ន្ធវីដេអូនិង​ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ផងនោះបានផ្ញើសារតាមរយៈលោកស្រីទៅកាន់រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី កុំឲ្យរដ្ឋមន្ត្រីការបរទេសរូបនេះព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ានជាពិសេសប្រធានអាស៊ានតែម្ដងដែលមិនសមជាភាសា ការទូត ។ នេះបើយោងប្រភពព័ត៌មានដែលផ្តល់ឲ្យដោយទូរទស្សន៍ជាតិកម្ពុជា ។

ប្រភពព័ត៌មានបានឲ្យដឹងថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមករានេះបានចំណាយពេល ប្រមាណ៣៥នាទីក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទាក់ទិនទៅនិងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋ មន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ទី៨មករាកន្លងទៅនេះ។

ប្រភពបានបញ្ជាក់ថា៖«នៅក្នុងជំនួបនេះដែរសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី រ៉េតណូ ដើម្បីឲ្យលោកស្រីជូន សាររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលយើងដឹងហើយថាគាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំងហើយមិនត្រឹម តែប៉ុណ្ណោះទេអ្វីដែលគាត់បានធ្វើកន្លងទៅនេះគឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះហើយនៅក្នុងការបញ្ជូនសារនេះសម្ដេចបានមានប្រសា សន៍ថាកុំឲ្យរដ្ឋមន្ត្រីការបរទេសនេះព្រហើន ពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ានជាពិសេសប្រធានអាស៊ានតែម្ដងដែលមិនសមជាភាសាការទូត។ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះមិងដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួនដែលគេតាមដានការងារអាស៊ានឬធ្វើការងារអាស៊ាននេះហើយគាត់ខ្វះនូវការគួរសមទៀតផង» ។

ប្រភពបានឲ្យដឹងទៀតថា៖សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនលោកប្រធានាធិបតីឥណ្ឌូនេស៊ីអំពីលទ្ធផលទាក់ទិនទៅនិងដំណើរទស្សនកិច្ចរបស់ទៅកាន់មី យ៉ាន់ម៉ា សម្តេចតេជោមានប្រសាសន៍ថាមានមនុស្សមួយចំនួនអបអរសាទរនិងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ច របស់សម្តេចទៅកាន់មីយ៉ាន់ម៉ា ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថាអ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ាគឺទៅដាំដើមឈើមិនមែនទៅកាប់ឈើនោះទេហើយ អ្នកមិនគាំទ្រនោះគឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃពីថ្ងៃហើយចង់បានផ្លែផ្កាភ្លាមៗ។សម្តេចតេ ជោបន្តថាដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាគឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រកដើម្បីរកច្រកចេញហើយជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ាពីមុនហើយនឹងស្ថានភាពនៅពេលនេះគឺមិនដូចគ្នាទេដោយសារនៅមីយ៉ាន់ម៉ាពីមុនមានរដ្ឋាភិបាលតែមួយប៉ុន្តែបច្ចុប្បន្ននេះគឺថាអាចមានរដ្ឋាភិ បាល២ឯណោះ។សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាយើងធ្វើក៏ខុសយើងមិនធ្វើក៏ខុសប៉ុន្តែគោលដៅសំខាន់របស់សម្ដេចគឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ាដែលជាប្រទេសមួយមានសភាពការណ៍មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន ។សម្ដេចតេជោបានបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិតនិងមានយោបល់ថាអ្វីដែលមីយ៉ាន់ម៉ាត្រូវការពេលនេះគឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញហើយមានពេលវេលាយូរអង្វែងដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះដូច្នេះហើយគោលដៅរបស់សម្ដេចតេជោទៅ ទស្សនកិច្ចមិនមែនបង្កើតភាពស្មុគស្មាញឬមួយយ៉ាងណានោះទេប៉ុន្តែគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះទម្លាយភាពទាល់ច្រកនេះដើម្បី ជួយដល់ប្រទេស មីយ៉ាន់ម៉ា ។

ក្នុងជំនួបទ្វេភាគីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាថ្វីត្បិតការធ្វើទស្សនកិច្ចនេះគឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុង រយៈពេល១ថ្ងៃឬ១ខែនោះទេប៉ុន្តែយើងធ្វើភ្លាមហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរដូចជាទី១.គឺលទ្ធផលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ីគឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់និងការបញ្ឈប់នូវអំពើហិង្សាតែសម្ដេចស្នើសុំឲ្យមានការឯកភាពពីលោក មីន អោងឡាំង ថាបទឈប់បាញ់នេះនឹងបញ្ឈប់ ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។ អ្វីដែលសំខាន់ទៀតទី២-គឺការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយ ជាចាំបាច់ហើយជាពិសេសគឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ានអគ្គលេខាធិការអាស៊ានមជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌និងគ្រោះមហន្តរាយហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ដូច្នេះការងារនេះគឺសំខាន់ណាស់ក្នុងការធ្វើការងារជាក្រុមនិងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរដូ ច្នេះហើយនៅក្នុងការងារនេះគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនិងជំនួយមនុស្សធម៌ដោយជំរុញធ្វើយ៉ាងណាឱ្យមានជំនួយជាវ៉ាក់សាំងការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។

សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីការងារផ្សេងៗទៀតដែលពាក់ព័ន្ធនិងយន្តការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការអា ស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណាចូលរួមជួយដល់មីយ៉ាន់ម៉ាហើយនឹងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ីដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ដោយប្រើប្រាស់មន្ត្រីស្ថាន ទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយ៉ាំងហ្គូននៃប្រទេសមីយ៉ាន់ម៉ានេះ ។ គំនិតទាំងអស់នេះឬមួយក៏ការចាប់ផ្ដើមជំនួបការងារផ្សេងៗទាំងអស់នេះគឺសម្ដេ ចតេជោនាយករដ្ឋមន្ត្រីស្នើសុំថានឹងឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅពេលខាងមុខនេះគឺដើម្បីពិភាក្សានិងរកមធ្យោបាយក្នុងការជំរុញការងារនេះជាពិសេស នៅក្នុងការជំរុញការធ្វើយ៉ាងណាជួយដល់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ ។ អ្វីដែលសំខាន់នៅក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកអំពីគំនិតផ្ដួចផ្ដើម ទាំងអស់នេះគឺសម្ដេចចង់ឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់នឹងជួបគ្នានៅពេលខាងមុខដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួនក៏ដូចជាអ្វីដែលសម្ដេចបាន មានប្រសាសន៍នាពេលនេះក៏ដូចជាកន្លងមកនេះរួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាផងដែរ ។

ជាការឆ្លើយតបលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថាវិធីដែលសម្ដេចបានជំរុញនេះគឺមានអត្ថប្រយោជន៍ប៉ុន្តែសំខាន់ទៅទៀតគឺយើងទាំងអស់គ្នាបន្តអនុវត្តនូវគោ លការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានសម្រេចជាឯកច្ឆន្ទរួចហើយនេះធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ាអនុវត្តទៅតាមផែនការទាំង៥នោះ ។ លោក ក៏បានគូសបញ្ជាក់និងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមី យ៉ាន់ម៉ានេះដើម្បីជំរុញការទម្លាយភាពទាល់ច្រក ។ លោកក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឱ្យមានការរីកចម្រើននូវការអនុវត្តផែនការ៥ចំណុចដែល បានឯកភាពជាឯកច្ឆ័ន្ទនេះ។ លោកក៏ស្នើសុំនិងឯកភាពផងដែរធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះគឺត្រូវមានការចូលរួមដោយភាគីទាំងអស់ដូចដែលសម្ដេច ធ្លាប់លើកមកហើយគឺថាការបង្រួបបង្រួមជាតិរកដំណោះស្រាយត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ លោកថាដំណោះស្រាយនយោបាយនេះគឺជាមធ្យោបាយ ដែលអាចទទួលយកដោយភាគីទាំងអស់។នៅក្នុងជំ នួបនេះដែរលោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានមានប្រសាសន៍ដែរថាឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេ សរបស់ប្រធានអាស៊ានក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជាអាស៊ាន-ត្រូយការនិងយន្តការផ្សេងទៀតនេះគឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាននឹង ជួបពិភាក្សាគ្នាដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត ។ នៅក្នុងជំនួបនេះដែរលោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានអរគុណសម្ដេច នូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះហើយលោកសង្ឃឹមថាយើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះនៅពេលខាងមុខ ។

សម្តេចតេជោក៏បានថ្លែងនូវការអរគុណលោកប្រធានាធិបតីចំពោះកិច្ចពិភាក្សានេះដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការងាររបស់យើងហើយសម្ដេចបានគូសបញ្ជាក់ដែរថាបច្ចុប្បន្ននេះអាស៊ានពិតជាមានការងារធ្វើច្រើនណាស់ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ានក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរហើយ យើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណាបោះជំហានទៅមុខដើម្បីជំរុញការងាររបស់យើងដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើងជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ៕