ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (Cambodian Premier League) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ រដូវកាលថ្មី ២០២២ ដែលគ្រោងនឹងចាប់ផ្តើមថ្នាក់ខេត្តពីថ្ងៃទី០៨ ខែកុម្ភៈ តទៅ ដោយមាន១៦ក្រុម ចូលរួមប្រកួតប្រជែង។No photo description available.

លោក SATOSHI SAITO នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន កាលពីថ្ងៃ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ ត្រូវបានចែកចេញជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ជាការប្រកួតជម្រុះថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។ ដំណាក់កាលទី២ វគ្គជម្រុះថ្នាក់ជាតិ គ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ តទៅ។ ដំណាក់កាលទី៣ គឺជាការប្រកួតថ្នាក់ជាតិ គ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២តទៅ។May be an image of 3 people, people standing and outdoors

ចំពោះការប្រកួតជម្រុះថ្នាក់ខេត្ត រដូវកាលថ្មីនេះមាន១៧ក្រុមចូលរួមប្រកួតប្រជែងម្ចាស់ជើងឯក ក៏ដូចជាស្វែងរកក្រុមជ័យលាភីឡើងទៅប្រកួតបន្តជាមួយបណ្តាក្រុមនានា ដែលឈរជើងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។ សេចក្តីលម្អិតនៃរូបមន្តប្រកួតមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយ។

សូមរម្លឹកថា កាលពីរដូវកាល ២០២១ នៃពានរង្វាន់សម្តេចតេជោ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលហៅកាត់ថា CNCC បានកំណត់យកក្រុមជ័យលាភីចំនួន៣ក្រុមពីថ្នាក់ខេត្តឡើងទៅប្រកួតនៅថ្នាក់ជាតិជាមួយ១៣ក្រុម ដែលឈរជើងនៅលីគកំពូលកម្ពុជា ដែលមាន១៣ក្រុម ដោយហៅថាការប្រកួតថ្នាក់ជាតិ ឬវគ្គ១៦ក្រុមថ្នាក់ជាតិ។ រដូវកាល ២០២១ កន្លងទៅក្រុមវិសាខាជាអ្នកគ្រងជើងឯកថ្នាក់ជាតិនេះ៕

ប្រភព: ក្រសួងព័ត៌មាន