ប្រទេសលីបេរីយ៉ា៖ សោកនាដកម្មនៅមួយ ប្រទេសលីបេរីយ៉ា  នៃអាហ្វ្រិកខាងលិច បានរត់ជាន់គ្នាស្លាប់រាប់សិបនាក់ក្នុងការចូលរួមថ្វាយបង្គំនៅឯព្រះវិហារមួយកន្លែង បន្ទាប់ពីមានក្មេងទំនើងមួយក្រុមសម្រុកចូល និងយកកាំបិតកាប់ទៅលើហ្វូងគ្រិស្តសាសនិកទាំងនោះ។

កាលពីពេលថ្មីៗនេះមានហេតុការដ៏រន្ធត់ និងជាសោកនាដកម្មមួយបានកើតឡើង​នៅ ប្រទេសលីបេរីយ៉ា នៃអាហ្វ្រិកខាងលិច ដោយមានមនុស្សយ៉ាងតិចចំនួន២៩បានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ទៀត ក្នុងហេតុការរត់ជាន់គ្នា នៅក្នុងការចូលរួមប្រារព្ធពិធីថ្វាយបង្គំនៅឯព្រះវិហារនៃរដ្ឋ New Georgia វេលាម៉ោង៩យប់ ថ្ងៃទី ២០ ។ ក្នុងហេតុការដែលឱ្យមានឧប្បត្តិហេតុសោកនាដកម្មនៃការរត់ជាន់គ្នាបែបនេះគឺបណ្ដាលមកពីមានក្មេងទំនើងមួយក្រុមបានសម្រុកចូលមកហ្វូងមនុស្សហើយប្រើកាំបិតកាប់ទៅលើពួកគេនៅទីនោះ រហូតធ្វើឱ្យគ្រិស្តសាសនិកដែលចូលរួមទាំងនោះភ័យស្លន់ស្លោ និងព្យាយាមរត់រកអាយុជីវិតរៀងៗខ្លួន ទើបបណ្ដាលឱ្យពួកគេជាន់គ្នាបែបនេះ។

យ៉ាងណាមិញបន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ដំបូងឡើយប៉ូលិសបានរកឃើញថាមានអ្នកស្លាប់យ៉ាងតិច ២៩នាក់ ក្នុងនោះមានកុមារនិងស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ ហើយសមត្ថកិច្ចក៏បាន ចាប់ខ្លួនជនសង្ស័យបានម្នាក់ករណីបង្កចលាចលមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថាប្រទេសលីបេរីយ៉ាកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើង ព្រមទាំងគួរឱ្យបានរម្ភនៃក្មេងទំនើងតាមផ្លូវ ជាពិសេសនៅ  និងទីសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕ ប្រភព៖ Khaosod