ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ប្រជាពលរដ្ឋម្នាក់ បានរាយការណ៍ចូលក្នុងប្រអប់ផេករបស់ស្នងការដ្ឋានគរបាលខេត្តកណ្តាលថា «សូមគោរពឯកឧត្តមស្នងការ ខ្ញុំបាទនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ នៅភូមិរបស់ខ្ញុំមានក្រុមឡានដឹកដីចេញពីមាត់ទន្លេមកផ្លូវជាតិ 21B រយៈពេលមួយសបា្តហ៍ហើយ តែមិនបានស្រោចទឹកតាមផ្លូវទេ។ ហេតុនេះសូមឯកឧត្តមស្នងការមេត្តជួយប្រាប់ឱ្យអាជ្ញាធរដែនដីប្រាប់ដល់ក្រុមហ៊ុនឱ្យជួយស្រោចទឹកផង។ ជ្រុះដីនិងផ្លូវហើយហុយទៀតផង»។https://blogger.googleusercontent.com/img/a/AVvXsEgKBtXut6lKSbsFqWUAPVQruj9sW_kX8Co6ZgpeYG4XQn4cET67vpQrCQpECLAs3ZaHYdoIT78IKiiY1YLzAIJvJefzAQd1kYA-U14T1Ti1Uaqw923p0hlNPtqCg1_sAZqVP_trWegQJPvX8Vs_Y8lWZ1sc2TJBINr3MyJX0FDHSpPFxg0F9UVBmbob=s1280ក្រោយពីបានទទួលព័ត៌មាននេះ ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវនិងចំណាត់ការករណីខាងលើ។ ជាលទ្ធផល នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះដល់ទីតាំងដឹលដីខាងលើ ឃើញថា ពិតជាមានឡានដឹកដី ហើយជ្រុះកម្ទេចដី បណ្តាលឱ្យហុយ ព្រោះមិនបានស្រោចទឹក និងសម្អាតដី ចេញពីផ្លូវ នៅចំណុចភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ប្រាកដមែន ។
ក្រោយពីបានពិនិត្យឃើញបញ្ហាខាងលើរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានសហការជាមួយមេភូមិព្រែកតាព្រីង ចុះទៅដល់ទីតាំងអាជីវកម្មជីកអាចម៍ដីរបស់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាដូចខាងក្រោម៖ ទី១-ត្រូវដឹកដីតាមការកំណត់ និងតាមការណែនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទី២-ត្រូវធ្វើការសម្អាត និងស្រោចទឹកតាមផ្លូវជាប្រចាំ។ ទី៣- មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើយ៕https://blogger.googleusercontent.com/img/a/AVvXsEhH4IItQe1_IVcRrXSZyrlh7BV9OIpTPdzDTcWJ3Cmfra1Kb9fytKB1g_6ocNaN4mymDQJ9uGmeMgi1wa3uM7wJnRbjW4-nLddFAlTaFLCC4ctqcc7lSEik_E400Ccd1-REtxU0BytkrKt75QcV6ipNUYVI7hLZbC13YQDKGc7GqwJWb7-8Vfv3diPI=s1280https://blogger.googleusercontent.com/img/a/AVvXsEj-s_3Kc7xAKLXvqyhk1xyyXHHMWUTp7PCHJTLR8GUN7XOtX2o4bD6TgKPdM5qC51YC7mHVZ3_H-CO62V4UmUZfFAIEli9bHmwVJNIxoANjgzCu9X0ycacnn_w8l7mRP0Dn5NIgzMCVAWwrcczoqEmJofcNM83fvz_ZkeywB8U3mJpyJtcbZ99AIBjm=s1280