ខេត្តត្បូងឃ្មុំ៖ ខណៈជិតដល់ថ្ងៃចូលឆ្នាំ ប្រពៃណីជនជាតិចិន,វៀតណាម បុរសខ្មែរម្នាក់សង្ស័យកំរោលចូលខ្លួន បានទៅវាយបំបាក់ក និងកម្ទេចរូបសំណាក់អ្នកតា «ពោធិ ជ័យ» ។
https://blogger.googleusercontent.com/img/a/AVvXsEi2w74RyxSATyIDSvfbbmH2Rrr1Kx4XBIRJFZBqrTWAIDGYHbSfvOvO9jY9sND3n6mU5vOzLLdivkRg0GXtmL4vdth2o2I5Bzbl37TA6YFHtTIlLfgoqAN4ef2s4QyKQG2zlOJ9MiQLQEBordluMog3AxK039d-7kaUaF90cou5H130UuMjac9jzFmCuQ=s1104

ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ។
https://blogger.googleusercontent.com/img/a/AVvXsEj05hDBHVIr2icLUNafJhQ3yafL0ZXFSOcW_uxhaLiOyWiszFy0sB37WjIpAFD6N5FQV7kx-zlIeF6Ri92P65XjkfGoWJQM5eCqJSzvW-kJeI36l_ASS0uQepyt3DL4WSia42UeboPilwP3RyoWGxr8NK1m8P-wekbCROX2tnBd4Ru-uXiwFno9TzrBrg=s1104
ជនសង្ស័យឈ្មោះ សាយ សុខៃ ហៅ ជ្រុន សុខៃ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិកណ្តោលជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
https://blogger.googleusercontent.com/img/a/AVvXsEgdlufmWyJSOSj5AsrjqZNQgJC0-zjVbuXWGxQ4-qeG6Ryd8asf5EyzFjQARlQKftC83JyRwUZcLc3S_f_E8O-tzZ6tHwVqMcyutDeZTFOzM7Ars0YL0Hprp8k3UPpOzvHgoNwSE4j4bZK2gVOxMzeZjUdY8CZjczTsDYui_yyfbwWqe6fuJjd7NQtdEw=s1104

បើតាមសេចក្តីរាយការពីពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យអាចកំរោលចូលខ្លួន បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរូបសំណាក អ្នកតា ពោធិ ជ័យ ដោយមិនដឹងមូលហេតុ ។
https://blogger.googleusercontent.com/img/a/AVvXsEh07G7l1d4fhjNu15BuolyuhIwYMylyAPjYlR18fnkv5mPbU2tp4xLscvImigDsJ1DlhABg-k2_HnDtodhAQskjDJFwsnI5kMZ-9rrJ4Mq6CxEYBu22NWmvN-FQ1PPojePz3tSjajFvvH2CPI95ALfODr49uVpux3E4fPhlQsCr70nQ0ZNVHVXu_lDyUA=s1104

ទទួលបានព័ត៌មាននោះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ចាត់វិធានការជាបន្ទាន់ ចុះទៅឃាត់ខ្លួនជនសង្ស័យ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕