កាលពីយប់មិញ ក្រុមអធិរាជស Real Madrid បានឡើងទៅកាន់វគ្គបន្ត Copa del Rey ក្រោយពីបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Elche ២-១។Three answers and three questions from Real Madrid's Copa win at Elche -  Managing Madrid

នៅក្នុង៩០នាទីដំបូង ក្រុមម្ចាស់ផ្ទះ Elche ពិតជាធ្វើបានល្អណាស់ ដោយរក្សាសំណាញ៉ទីបានយ៉ាងល្អមិនអោយ Real Madrid ទាត់ចូលនោះទេ។ លុះឈានដល់ម៉ោងបន្ថែម១៥នាទី ២ដង ប្រធានក្រុម Marcelo ក៏ទទួលបានកាតក្រហមត្រូវបណ្តេញ។ ក្រោយមកបានមួយនាទីក្រុម Elche ក៏បានស៊ុតបើកការនាំមុខមុននៅនាទី ១០៣។ May be an image of 5 people, people playing sports and grass

ក្តីសប្បាយរីករាយរបស់ក្រុមម្ចាស់ផ្ទះត្រូវបានស្ងាត់ទៅវិញ ក្រោយពី Real Madrid វាយបកដាក់ពីរគ្រាប់វិញផ្ទួនៗគ្នា ដោយថ្វីជើង Isco និង Hazard។

ជ័យជំនះនេះ បានធ្វើអោយ Real Madrid ឡើងទៅជុំបន្ត ស្របពេលដែល Barcelona បានធ្លាក់បាត់ទៅហើយ កាលពីយប់មិញ ក្រោយភ្លាត់ចាញ់ Athletic Bilbao ៣-២៕