យល់ដឹង៖ ជាទូទៅមនុស្សដែលបានបែកបាក់គ្នាហើយតែងតែនិយាយថាខ្លួនមិនត្រឡប់ទៅរកស្នេហ៍វិញទេ វាធ្វើឱ្យឈឺចាប់ និងឆ្អែតចិត្ត មាត់និយាយបដិសេធចំពោះមនុស្សគ្រប់គ្នាអះអាងយ៉ាងច្បាស់លាស់ តែចុងក្រោយបើអ្នកចាស់ ឬគូស្នេហ៍ចាស់ត្រឡប់មកសុំត្រូវគ្នាវិញក៏ប្រញាប់ឆ្លើយយល់ព្រម និង ទទួលគេមកវិញក្នុងឋានៈដូចដើម។

ជឿថាមនុស្សគ្រប់គ្នា មិនចង់ឱ្យទំនាក់ទំនងមួយនេះបាត់បង់ទៅដោយងាយៗនោះទេ ដូច្នេះអាច និយាយបានថាវាមិនមែនជារឿងចម្លែកទេព្រោះក្នុងចិត្តវិទ្យាមានការពន្យល់គួរឱ្យចាប់អារម្មណ៍ដូចខាងក្រោមទាក់ទងនឹងការទទួលស្នេហ៍ចាស់មកវិញ៖

១. អ្នកចង់ឱ្យអ្វីៗត្រឡប់មកដូចដើមវិញ                                                 ទំនាក់ទំនងពីមុនប្រហែលជាមានពេលពិសេសដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនអាចបំភ្លេចបាន វាមិនអាចរកបាននៅកន្លែងណាផ្សេងទេ ហើយអ្នកមានអារម្មណ៍សង្ឃឹមថាវានឹងកើតឡើងម្ដងទៀតជាមួយគ្នា ហើយក៏បំភ្លេចរឿងអាក្រក់ៗរបស់គេអស់ និងសម្រួលស្ថានការដូចដើមវិញ។

៣. ស្ដាយពេលវេលាកន្លងមក

អ្នកមិនចង់ចំណាយពេលទៅកាន់អ្នកណាផ្សេងទៀត អ្នកមិនចង់ចាប់ផ្តើមជាមួយអ្នកថ្មីទេ ធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់ត្រលប់ទៅរកស្នេហាចាស់ម្តងទៀត វាជាពេលវេលាដ៏ល្អមួយ ដែលបានកើតឡើងវាជាពេលវេលាដ៏មានតម្លៃដែលអ្នកមិនចង់បាត់បង់នោះទេ ។

៣. ខ្លាចនៅម្នាក់ឯង

ភាពឯកោគឺគួរឱ្យខ្លាច មនុស្សយើងខ្លាចនៅម្នាក់ឯង ជាពិសេសប្រសិនបើមាននរណាម្នាក់ចូលមកក្នុងជីវិតរបស់អ្នកហើយថ្ងៃណាមួយនឹងគេរលាយបាត់ទៅ នោះយើងនិងមានភាពឯកា ហើយកាលអ្នកកាន់តែឯកា អ្នកកាន់តែមានឆន្ទៈក្នុងការឱ្យទំនាក់ទំនងដែលបានបាត់បង់ត្រឡប់មកវិញ។

៤. ព្រោះវាជាទំនាក់ទំនងងាយស្រួលអាចត្រលប់មកវិញបាន

ទំនាក់ទំនងបែបនេះងាយនឹងកើតមានឡើងវិញយើងឈ្លោះគ្នាឈឺចាប់បែកគ្នាទីបំផុតក៏ត្រលប់មករកគ្នាវិញ   ព្រោះតែផ្នែកនៃអារម្មណ៍របស់យើងស្គាល់បុគ្គលនោះច្បាស់ ហើយអ្នកក៏តែងតែមានសុទិដ្ឋិនិយមចំពោះរឿងដែលបានខុសឆ្គងមួយនេះ អ្នកក៏គិតថាអ្វីដែលបានកើតឡើងប្រហែលជាអចេតនា ហើយបន្ទាប់មកអ្នកក៏ត្រៀមខ្លួនជាស្រេចដើម្បី ផ្ដល់ឱកាសសម្រាប់ទំនាក់ទំនងនេះម្ដងទៀត៕