ខេត្តបាត់ដំបង ៖ ធនាគារអេស៊ី លី ដា ភី អិល ស៊ី បានប្រារព្ធខួបទី៣០ឆ្នាំ ដោយជ្រើសរើសយកខេត្តបាត់ដំបងដើម្បីប្រារព្ធ កម្មវិធីអបអរសាទរនិង ធ្វើកិច្ចពិភាក្សាជាមួយសមាជិកជាន់ខ្ពស់និងបុគ្គលិកផ្សេងទៀតជាច្រើនរបស់ធនាគារអេ ស៊ី លី ដា។

ធនាគារអេស៊ី លីដាភីអិលស៊ី ចាប់ផ្តើមដុះពន្លកដំបូងបង្អស់នៅពេលនោះ គឺនៅក្រោមគម្រោងរបស់អង្គការសហប្រជាជាតិ អង្គការពលកម្មអន្តរជាតិ នៅក្នុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ធនាគារបានចាប់ផ្តើមបង្កើតសមាគមទី ភ្ងាក់ងារ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដែលហៅកាត់ថា អេស៊ីលីដា។

https://blogger.googleusercontent.com/img/a/AVvXsEjkhVsFt2NcLPXkUcKX_AKoT11v6L__XP-RuUlZhIVVovjEjkM4kcpEaSV6970Z823FswMIGCxAIP1PD3m4wByK7qQtfMbL7ENCR2G2nkipvGDg40vagNJGPXEoy1IJbVIruT6NnhcjJhxXa_5gcaMGvrO_DdnSrYCG2sR__5DzELDQjDpalLtx0buW=s2048នៅក្នុងឱកាសប្រារព្ធខួបទី៣០ឆ្នាំ របស់ធនាគារអេ ស៊ី លី ដា ភីអិលស៊ីនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិ ន ចាន់ នី ប្រធាននាយកប្រតិបត្តិធនាគារអេ ស៊ី លី ដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ « ឆ្លៀតក្នុងឱកាសខួបគម្រប់ទី ៣០ឆ្នាំ របស់ធនាគារអេ ស៊ី លី ថា ខ្ញុំសូមរៀបរាប់ប្រវត្តិខ្លះៗនៃការកកើតនៃធនាគារអេ ស៊ី លី ដា ដោយការបង្កើតដំបូង នោះគឺនៅក្នុងទីតាំងចំនួន៥ ហើយក្នុងចំណោមសាខាទាំង៥នេះ ៣សាខាមាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និង ក្រុងសៀមរាបព្រោះថានៅតំបន់នេះ ត្រូវបានគេចាត់ទុកថាជាតំបន់ដែលរងផលប៉ះពាល់ច្រើនដោយសារសង្គ្រាម ដូចនេះអ្នកដែលមានអត្ថប្រយោជន៍តិច គឺនៅក្នុងតំបន់ទាំងនេះហើយអញ្ចឹងហើយបានជាចាប់ផ្តើមភ្លាមអេ ស៊ី លី ដា ផ្តោតទៅលើ តំបន់ដែលរងផលប៉ះពាល់ខ្លាំងមុនគេ។ ចំណែកឯ២ ទីតាំងទៀតគឺ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម»។

នៅក្នុងឱកាសកម្មវិធីប្រារព្ធអបអរសាទរខួបទី៣០ឆ្នាំនេះផងដែរក៏មានការចូលរួមធ្វើទស្សនកិច្ចសិក្សាទីផ្សារនិង ឥរិយាបថអតិថិជន លើផលិតផល សេវាកម្ម ធនាគារអេ ស៊ី លី ដា កិច្ចប្រជុំប្រចាំឆ្នាំ២០២២ស្តីពីយុទ្ឋសាស្ត្រនិងនិរន្តភាព ធនាគារនិង ភាពជោគជ័យ និងគោលដៅជាធនាគារឌី ជី ថល ឈានមុខគេនៅកម្ពុជាដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃ១៩ ខែមករាឆ្នាំ ២០២២។

https://blogger.googleusercontent.com/img/a/AVvXsEgTmoonE9o36vDUWV1xkS7bVYIvGCy9BcUJ9cBxZAtkiKaXCc_39KnMihLkOGBJG5jS14p9FktUVVz-cAlW9AInvyX4hNSYIXkJpNzsWmAnIXIfA9_6oHovnauajeUtITWos-D8qJp2ZkII2GyWvojyq1XEHUoXpyzSQ0s1_k5kQ0P4hPGBaPdh8rmf=s1280លោកបណ្ឌិតអ៊ិនចាន់នី បានបន្តថាដើម្បីអោយត្រូវនឹងការកកើតនៃធនាគារអេ ស៊ី លី ដា គឺយើងជ្រើសរើសនៅ ក្នុងខេត្តបាត់ដំបងនិងរៀបចំកម្មវិធីប្រជុំនៅទីនេះផងដែរ ហើយអ្វីដែលយើងផ្តោតខ្លាំងជាងគេនោះ គឺការប្រជុំពិភាក្សាលើ ផែនការយុទ្ធសាស្ត្រដែលយើងមាន១០ចំណុចសំខាន់ៗរបស់ធនាគារអេ ស៊ី លី ដា៖

ទី ១) ផ្តោតទៅលើការសម្រិតសម្រាំងហេដ្ឋារចនាសម្ព័ន្ធឌី ជី ថល របស់យើងអោយមានសភាពទន់ភ្លន់ខ្លាំងក្លាហើយ ជ្រាប ចូលទៅក្នុងបណ្តាមហាជនគ្រប់មជ្ឈដ្ធានទាំងអស់ទាំងជនបទ និងទីក្រុង។ ហើយយើងនឹងផ្សារភ្ជាប់ជាមួយនឹងអ្វីដែល យើងមានហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ជាមួយថ្នាក់តំបន់ដូចជា ភ្ជាប់ជាមួយប្រទេសថៃ ប្រទេសឡាវនិងប្រទេសវៀតណាម សម្រាប់ជម្រុញការទូទាត់ឆ្លងប្រទេសដែលបានធ្វើនៅក្នុងប្រទេសថៃ រួចហើយដែរ។

ទី ២) យើងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ធនាគារអោយស្របជាមួយយុទ្ធសាស្ត្រ គឺការយល់ដឹងច្បាស់ ពីការបណ្តុះបណ្តាលពី សហការីក្រោមបង្គាប់ក៏ដូចជាអតិថិជនផងដែរនៅក្នុងវិស័យ ឌី ជី ថលនេះ។

ទី ៣) យើងនឹងពិភាក្សាគ្នាក្នុងការចាប់ដៃគូយុទ្ធសាស្ត្រដែលមានកេរ្តិ៍ឈ្មោះដែលមានបទពិសោធន៍ក្នុងវិស័យដទៃទៀត ដែលយើងហៅថាសេវាហិរញ្ញវត្ថុ ដើម្បីគៀងគរប្រភពទុន រយៈពេលវែងសម្រាប់ផ្គត់ផ្គង់ការលូតលាស់វិស័យសហគ្រាស គ្រប់ខ្នាតទាំងអស់ ទាំងខ្នាតតូចបំផុត ខ្នាតមធ្យម និង ខ្នាតសាជីវកម្ម។

ទី ៤) យើងផ្តោតជាសំខាន់ទៅលើការពិនិត្យមើលនៅក្នុងសម្ព័ន្ធដែលមានគ្រប់ទិន្នន័យទាំងអស់ដែល កំពុងរាយប៉ាយ ត្រូវចងក្រងវាអោយទៅជាប្រព័ន្ធតែមួយមានន័យថានៅពេលដែលយើងចង់ស្វែងរកទិន្នន័យមួយមិនចាំបាច់ផ្នែក ផ្សេងទៅវាយបញ្ចូលទិន្នន័យឡើងវិញនោះទេគឺយកទិន្នន័យតែមួយរួមគ្នាតែម្តង ដូចនេះនៅការិយាល័យកណ្តាលមាន មនុស្សតែ៣នាក់ទេ តែគាត់បម្រើសាខាទាំង២៦២សាខា ។

ទី ៥) ជ្រើសរើសយកធនធានប្រើ ហេដ្ឋារចនាសម្ព័ន្ធឌី ជី ថល នឹងដើម្បីអោយ ក្នុងមនុស្សម្នាក់ នឹងធ្វើការបានច្រើនមុខ ដែលយើងហៅថាបង្កើនផលិតភាពនិងផលិតផលនៃការងាររបស់ធនធានធនាគារ។

https://blogger.googleusercontent.com/img/a/AVvXsEgq6GwqHxKUv9XlDWRAVm7BEE6pYptS00UhVuXMwSrP_BNv61ebVU6Y2R5yBx0MRFHRP0cc5fMktKJpmeMiLgSFkL9FNQfCJXp9Zalyitfm-hDyHBDrJLt-1h9jrvAXvwgom8gRchbAUOMHR-g18Bek2HOnMDNBvjxvU4t3urAp1ZDvPzEJHJXcjOHT=s2048ទី ៦) យើងនឹងបន្តអភិវឌ្ឍន៍ដើម្បីអោយមានមុខងារច្រើនជាងនេះសម្រាប់ដាក់អោយអតិថិជនប្រើប្រាស់ ដែលសេវាទាំងនោះមានចាប់តាំងពីក្នុងឆ្នាំ២០១០មកម្ល៉េះ។

ទី ៧) ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដើម្បីអោយវាក្លាយទៅជា ប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្នាក់លេខ១ ព្រោះថាសព្វថ្ងៃនៅប្រទេសកម្ពុជាយើងមានតែយើងមួយទេដែលមានមជ្ឈមណ្ឌល បឋមនិង មជ្ឈមណ្ឌលមួយទៀតគេ ហៅថា data recovery សម្រាប់មានករណីដាច់ប្រព័ន្ធ នោះនឹងមានប្រព័ន្ធមួយទៀតចូលមកជំនួស នេះគឺយើងត្រូវអភិវឌ្ឍន៍វា។

ទី ៨) យើងនឹងពង្រឹងស្ថានភាពរបស់យើងដែលជាក្រុមហ៊ុនបោះផ្សាយតែមួយគត់ធនាគារក្នុង វិស័យlist-stick company អោយមានវិសាលភាពក្នុងការទូទាត់នឹង ធំទូលំទូលាយ និងកាន់កាប់ ផ្សារទូទាត់ធំនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

https://blogger.googleusercontent.com/img/a/AVvXsEjho08XuTjWncmlQgJN4yLpLlQdFBVq3KnsSyuFILKzffTFVUls4SyLx85MS2eOyuB0PEvx84Ir0SaCD2H3sDL3LPbdoFooGpu-dgSBch3aRlOQTo2tGT52qul_nw7NuzBPLt7XKr7Lll2Kx-bnSqB0WBDRt6brw9PYGT95N92gd9liG19mYaMh_k8A=s2048ទី ៩) យើងនឹងពិភាក្សាអំពីការលូតលាស់និងកំណើនឥណទាន និងបញ្ញើរប្រាក់សន្សំក្នុងឆ្នាំ២០២២នេះ។

ទី ១០) ធនធានរបស់ធនាគារទាំងអស់អោយគាត់យល់ដឹងយ៉ាងទូលំទូលាយក្នុងការគាំទ្រសេចក្តីត្រូវការរបស់អតិថិជន គ្រប់ផ្នែកនៅពេលអតិថិជនដាក់ពាក្យក្នុងការប្រើសេវាសព្វបែបយ៉ាងរបស់ធនាគារយើងនឹងបម្រើអតិថិជន ដោយរលូន។
គួរបញ្ជាក់ផងដែរថាក្នុងរយៈពេល៣០ឆ្នាំ នៃការឈរជើងយ៉ាងរឹងមាំក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ធនាគារអេស៊ីលីដា បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់ឥណទានដើម្បីលើកស្ទួយជីវភាពប្រជាជនកម្ពុជានិងអាជីវកម្មគ្រប់វិស័យឱ្យមានការរីកចម្រើនជាពិសេស អាជីវកម្មខ្នាត តូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈសង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត៕

សូមប្រិយមិត្តអញ្ជោះញទស្សនាវីដេអូ ដូចខាងក្រោម៖