មនុស្សជាច្រើននឹងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរឿងដែលគេនិយាយថា ក្លិនអាចជួយធ្វើឲ្យមនុស្សស្រកទម្ងន់បាន។ ដោយក្លិនដែលគេត្រូវបានដឹងថាជាក្លិនដែលអាចជួយឲ្យមនុស្សស្រកទម្ងន់បាននោះគឺជាក្លិនវ៉ាន់នីឡា ។ នៅក្នុងការសិក្សាមួយដែលធ្វើឡើងនៅមន្ទីរពេទ្យ St George’s Hospital ក្នុងទីក្រុងឡុងដ៍ ក្នុងឆ្នាំ 2000 អ្នកស្រាវជ្រាវបានរកឃើញថា ក្លិនវ៉ានីឡាអាចគាំទ្រដល់គោលដៅសម្រកទម្ងន់របស់អ្នកបានយ៉ាងពិតប្រាកដមែន ដោយសារតែគុណភាពទប់ស្កាត់ចំណង់អាហារធម្មជាតិរបស់វា ហើយសារធាតុចម្រាញ់ពីរុក្ខជាតិនេះក៏អាចជួយកាត់បន្ថយកូលេស្តេរ៉ុល ព្រមទាំងអាចជួយដល់រាងកាយ និងការរំលាយអាហាររបស់អ្នកឱ្យដំណើរការកាន់តែមានប្រសិទ្ធភាពផងដែរ ។Is the vanilla flavouring used in cakes and cookies non-vegetarian? | The  Times of India

វ៉ានីឡាត្រូវបានគេដឹងថា វាមានក្លិនផ្អែមព្រោះវាតែងតែមាននៅក្នុងការភ្ជាប់ជាមួយរសជាតិផ្អែម ហើយរសជាតិផ្អែមទាំងអស់នោះគឺធ្វើឱ្យមានអារម្មណ៍ថារីករាយបន្ទាប់ពីទទួលបាននូវក្លិនទាំងអស់នោះ ។ ជាមួយគ្នានេះ វាក៏ត្រូវបានគេដឹងផងដែរថាភាពផ្អែមល្ហែមគឺជាសញ្ញាដ៏រឹងមាំសម្រាប់កាបូអ៊ីដ្រាត ហើយកាបូអ៊ីដ្រាតគឺចាំបាច់បំផុតសម្រាប់ការរស់រានមានជីវិតរបស់យើង។ ជាងនេះទៅទៀត តាំងពីកុមារភាពមក ពួកយើងត្រូវបានផ្តល់បង្អែមជាកាដូ និងរង្វាន់ ដែលទាំងពីរនេះគឺជាអ្នកផ្តល់សុភមង្គលដ៏មានឥទ្ធិពលស្រាប់មនុស្សគ្រប់គ្នា ។ ដូច្នេះតាមរយៈប្រវត្តិនៃការបន្សុតរបស់ក្លិនវ៉ានីឡាជាមួយនឹងកម្លាំងវិជ្ជមាននៃភាពផ្អែម យើងអាចទទួលបានភាពរីករាយពីក្លិនរបស់វាដោយគ្មានកាឡូរីឡើយ ប៉ុន្តែវាមានប្រសិទ្ធភាពតែក្នុងការធ្វើឲ្យអ្នកមិនឃ្លានអាហារផ្អែមតែប៉ុណ្ណោះ ។ លើសពីនេះក៏មានការសិក្សាចាច្រើនបានបង្ហាញផង ដែលថាវ៉ានីឡា មិនមែនគ្រាន់តែជាក្លិនដែលធ្វើឲ្យអ្នក “មានអារម្មណ៍ល្អ” ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពមិនគួរឱ្យជឿរបស់វាក្នុងការពន្លឿនការព្យាបាល ធ្វើអោយប្រសើរឡើងនូវមុន និងជំរុញការលូតលាស់សក់ ដែលវាជាពហុមុខងារដ៏អស្ចារ្យដែលមាននៅក្នុងឃ្លាំងសុខភាពធម្មជាតិរបស់អ្នកផងដែរ៕Where Do Artificial Vanilla Extract and Flavoring Come From?The Bittersweet Story of Vanilla | Science | Smithsonian Magazine

អត្ថបទដោយ៖សុផានីត