ប្រទេសឥណ្ឌា៖ មនុស្សជាច្រើននឹងស្រឡាំងកាំងពេលឃើញជនជាតិឥណ្ឌាភាគច្រើននៅតែប្រើដៃទទួលទានមុខម្ហូបសំខាន់ៗរបស់ពួកគេ ព្រោះមិនថាសម័យនោះផ្លាស់ប្តូរយ៉ាងណាទេ ប៉ុន្តែប្រជាជនឥណ្ឌានៅតែចូលចិត្តញ៉ាំដោយដៃរបស់ពួកគេទោះបីជាមនុស្សមួយចំនួនមិនគិតដូច្នេះក៏ដោយ ភាគច្រើនប្រជាជនឥណ្ឌាមើលឃើញថានេះជាវិធីដ៏ល្អបំផុតដើម្បីភ្លក់រសជាតិអាហារឥណ្ឌាដ៏ឆ្ងាញ់។

ជនជាតិឥណ្ឌានីមួយៗមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការទទួលទានអាហារ អ្នកខ្លះប្រើម្រាមដៃតែ ៣ គឺ ម្រាមដៃចង្អុល ម្រាមដៃកណ្តាល និងម្រាមដៃមេ ឬអ្នកខ្លះប្រើម្រាមដៃ ៤ រួមទាំងម្រាមដៃតូចផងដែរ។ ក្នុងពេលជាមួយគ្នានេះមនុស្សជាច្រើនប្រើមេដៃរបស់ពួកគេ ជនជាតិឥណ្ឌាប្រើដៃស្តាំរបស់ពួកគេដើម្បីបរិភោគអាហារតែប៉ុណ្ណោះ ដៃឆ្វេងត្រូវរក្សាមិនឱ្យប៉ះអាហារ ​ដោយសារតែប្រជាជនឥណ្ឌាយល់ឃើញថា ដៃឆ្វេងគឺសម្រាប់តែជូតគូទ។

ដូច្នេះថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្វែងយល់ពីមូលហេតុដែលជនជាតិឥណ្ឌាចូលចិត្តបរិភោគអាហារដោយដៃរបស់ពួកគេ៖

១. ទម្លាប់ប្រពៃណី

ក្នុងទំនៀមទំលាប់របស់ឥណ្ឌាចុងម្រាមដៃត្រូវបានគេប្រើដើម្បីបរិភោគអាហារ វាត្រូវការពេលវេលាដើម្បីរៀនពីរបៀបដើម្បីទទួលបានអាហារដោយម្រាមដៃរបស់អ្នកដាក់ចូលទៅក្នុងមាត់បានដោយមិនធ្វើឱ្យរញ៉េរញ៉ៃ ប៉ុន្តែការអនុវត្តនេះមិនដែលរសាត់បាត់ពីសង្គមឥណ្ឌាឡើយវាត្រូវបានគេមើលឃើញដោយប្រជាជនឥណ្ឌាសម័យទំនើបថាជា “ស្តាយ៍”ដោយមនុស្សចាស់ជំនាន់មុនគាត់អាចនិយាយបានថាជាសាលាបង្រៀនដ៏ចាស់មួយសម្រាប់បង្រៀនពីរបៀបញ៉ាំអាហារដែលមានតាំងពីបុរាណរៀងមកដល់កូនចៅ។​

២.  ក្នុងគំនិតគិតថា បើមានស្លាបព្រានៅលើស្លឹកចេកវាមិនអាចទៅរួចទេ

អាហារស្លឹកចេកគឺជារចនាបទអាហារបែបប្រពៃណីឥណ្ឌា  ជាពិសេសនៅក្នុងអាហារឥណ្ឌាខាងត្បូង មុខម្ហូបភាគច្រើននៅតែប្រើស្លឹកចេក ដូច្នេះប្រសិនបើអ្នកប្រើស្លាបព្រា និងសមលើស្លឹកចេក វាខុសហើយ  ដើម្បីញ៉ាំអាហារឱ្យបានត្រឹមត្រូវ វាជាទម្លាប់ក្នុងការប្រើតែដៃរបស់អ្នកប៉ុណ្ណោះ ហើយម្ហូបនឹងកាន់តែឆ្ងាញ់។

៣. នេះជាសំនួររបស់ប្រជាជនឥណ្ឌា តើអ្នកធ្លាប់សាកល្បងរើសឆ្អឹងត្រីជាមួយស្លាបព្រាទេ?

ឥណ្ឌាខាងត្បូង នឹងរីករាយយ៉ាងខ្លាំងក្នុងការរើសឆ្អឹងត្រីដោយប្រើម្រាមដៃ ព្រោះវាមិនមែនជារឿងងាយស្រួលទេ ប្រសិនបើអាហារមានត្រីច្រើន អ្នកមិនចាំបាច់ត្រូវប្រើស្លាបព្រា និងសមដើម្បីយកឆ្អឹងត្រីចេញនោះទេ ដូច្នេះហេតុអ្វីបានចាំបាច់យកឧបករណ៍ផ្សេងទៀតមកប្រើជំនួសដៃ នៅពេលដែលម្រាមដៃរបស់អ្នកគឺ អាចប្រើយកឆ្អឹងត្រីបានយ៉ាងហ្មត់ចត់។ ប្រភព៖

៤. ជំរុញការទទួលទានប្រកបដោយស្មារតី

ការញ៉ាំដោយដៃរបស់អ្នកនឹងធ្វើឱ្យអ្នកយកចិត្តទុកដាក់ចំពោះអាហារដែលនៅពីមុខអ្នក នោះមានន័យថាអាហារកំពុងទាមទារការយកចិត្តទុកដាក់របស់អ្នក ដូច្នេះការអនុវត្តដោយដៃនេះត្រូវបានគេហៅថាការញ៉ាំដោយចិត្ត។

៥. ពង្រឹងប្រព័ន្ធរំលាយអាហារ

នៅពេលយើងប៉ះអាហារដោយដៃរបស់យើងផ្ទាល់ខួរក្បាលបញ្ជូនសញ្ញាថាក្រពះរបស់យើងបានរួចរាល់ហើយជួយក្រពះរបស់អ្នករៀបចំសម្រាប់អាហារនេះ វាបានធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងផងដែរ។

៦. តើអ្នកជឿជាក់ប៉ុណ្ណាថាស្លាបព្រាដែលប្រើមានអនាម័យ?

យើងអាចលាងដៃមុនពេលញ៉ាំអាហារបាន តែបើសិនអ្នកញ៉ាំអាហារដោយស្លាបព្រានៅផ្ទះមិនជាបញ្ហានោះទេព្រោះយើងច្បាស់ថាសម្អាតបានត្រឹមត្រូវ  ចុះបើពេលញ៉ាំអាហារក្រៅ ក្នុងករណីភោជនីយដ្ឋាន ភាគច្រើន តើយើងដឹងថាស្លាបព្រាគេស្អាតឬនៅ?  លុះត្រាតែអ្នកយកឧបករណ៍សម្អាតឬ​ជាប់ក្នុងកាបូបរបស់អ្នកជានិច្ចមែនទេ។ ដូច្នេះគ្មានអ្វីជាងការលាងដៃឱ្យស្អាតហើយចាប់ផ្ដើមទទួលទានដោយជឿជាក់ និងឆ្ងុយឆ្ងាញជាមួយអាហាររបស់អ្នក៕ ប្រភព៖ Kindconnext