យល់ដឹង៖ លោកវេជ្ជបណ្ឌិត Michelle Lewis អ្នកឯកទេសព្យាបាលមុខ ពីមហាវិទ្យាល័យចិត្តវិទ្យា នៃសាកលវិទ្យាល័យ Cardiff បានផ្ដល់នូវកិច្ចសម្ភាស អំពីលទ្ធផលនៃការសិក្សារបស់ជនជាតិអង់គ្លេសទាក់ទងពីចិត្តវិទ្យាផ្លាស់ប្តូរ ឆ្ពោះទៅរកការពាក់ម៉ាស ក្នុងរយៈពេលក្រោយការរាតត្បាតនៃកូវីដ-១៩។

នៅក្នុងបទសម្ភាសនោះគាត់បានរៀបរាប់ថាការសិក្សាបានរកឃើញថាការពាក់ម៉ាស់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការបង្កើនភាពទាក់ទាញនៃមុខ បើប្រៀបធៀបទៅនឹងមុខអ្នកដែលមិនពាក់ម៉ាស់ហើយប្រភេទម៉ាសក៏ទាក់ទងដល់ភាពទាក់ទាញដែរលទ្ធផលនៃការសិក្សាបានរកឃើញថាម៉ាសដែលធ្វើឱ្យមុខអ្នកមើលទៅមានមន្តស្នេហ៍បំផុតគឺម៉ាសពណ៌ខៀវ បន្ទាប់មកគឺជាម៉ាសក្រណាត

លោកវេជ្ជបណ្ឌិត Lewis ពន្យល់បន្ថែមទៀតថា  វាអាចទៅរួចដែលថាម៉ាស អាចធ្វើឱ្យអ្នកពាក់វាហើយមើលទៅគួរឱ្យទាក់ទាញជាងមុន ដោយសារតែមនុស្សនឹងយកចិត្តទុកដាក់ដោយផ្ទាល់ចំពោះភ្នែករបស់អ្នកច្រើនជាង  លោកថាការសិក្សាផ្សេងទៀតក៏ត្រូវបានគេរកឃើញតាមដូចគ្នានេះដែរ វាហាក់ដូចជាពេលដែលអ្នកសាកល្បងបិទផ្នែកខាងឆ្វេងឬខាងស្តាំនៃមុខ ជាលទ្ធផលមុខរបស់អ្នកមើលទៅពិតណាស់គឺមានមានមន្តស្នេហ៍យ៉ាងគួរឱ្យទាក់ទាញ នេះគឺដោយសារតែខួរក្បាលរបស់អ្នកកំពុងសម្លឹងមើលនឹងបំពេញផ្នែកដែលបាត់ ឬបានបិទបាំងនេះ បណ្តាលឱ្យមានការបំផ្លើសនៃរូបភាពនៃមុខរបស់អ្នកទាំងមូល។ ដោយឡែកដើម្បីសិក្សាថាតើម៉ាសដែលបានពាក់ មានឥទ្ធិពលនៃភាពទាក់ទាញយ៉ាងដូចម្តេច  ដោយគេបានឱ្យក្រុមស្ត្រីដែលបានចូលរួមក្នុងការស្រាវជ្រាវ  ពួកគេបានវាយតម្លៃនៃភាពទាក់ទាញពី ការមើលមុខរបស់បុរសចំនួន ៤០ នាក់ ដោយក្នុងចំណោមនោះ ៤ នាក់មិនបានពាក់ម៉ាស ពួកគេបានធ្វើការ ប្រៀបធៀបនឹងមុខដែលពាក់ម៉ាសធម្មតា  និងមុខពាក់ម៉ាសពណ៌ខៀវ  បន្ទាប់មកស្ត្រីទាំងនោះបាននិយាយថាមុខនៅក្រោមម៉ាសព័ត៌ខៀវពិតជាមានភាពទាក់ទាញបំផុត និងអ្នកដែលមិនបានពាក់ម៉ាសគ្មានភាពទាក់ទាញនោះទេ។ ក្នុងនោះគេក៏បានបង្ហាញថាការពាក់ម៉ាសពិតជាធ្វើឱ្យយើងមានអារម្មណ៍សុវត្តិភាពផ្នែកផ្លូវចិត្តជាខ្លាំង និងមានភាពស្ងប់ចិត្ត មានទំនុកចិត្តលើខ្លួនឯងជាងមុន។

ការសិក្សារកឃើញបែបនេះវាបានជុំរុញ និងភាពលើកទឹកចិត្តយ៉ាងខ្លាំងដល់មនុស្ស នៅលើពិភពលោកក្នុងការមានចំណង់ចង់ពាក់ម៉ាសពេលចេញទៅក្រៅឬទីសាធារណៈ ស្របពេលដែលជំងឺកូវិដ-១៩ រាតត្បាតពាស់ពេញពិភពលោកផងដែរ៕