ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។

https://blogger.googleusercontent.com/img/a/AVvXsEjx-VDmNEhyeZy-jbD-AIWl5EOSCJwTCrZak82UWgFuUPYaIBymModEo_z75UGwcwjRk-PgN5D8xyrhYfq6RhOgE0UNYIEh6bPjYfeVU0LjF6GA0JXSJUNbl4XDIfYbIPG9F6bxPB25WN6FReOWvUywFqAdG3H8agOjUj0j-LCfkW9adnYUk33lInq9=s836អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។

https://blogger.googleusercontent.com/img/a/AVvXsEh-aGGx_6Dy_9CewK_QlOsp0Cr2NdC7jF7Ph7GNjNGQaFr1iI21C6X7HGkVzGlyOJLvePtDOht7G6QI7DFOtqOAvTvs7lUzCOguJBxVu7PZ7TVYFO0w-j34YJTIK_dkUPLvxzNYVbALXRy_eJTHeBtcs1ZgJaMftHJIUPaSq9gg-iq_LPrtvvklza6l=s835ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី, ប្រអប់លេខ 10 វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន

https://blogger.googleusercontent.com/img/a/AVvXsEi4fzp6cDU-mzIseBgjE_nzPmk4uQp-ycBdmXT663inBgSeBPVlPqek7O94lSp_RlKe5gqE0o1G2jbSGHtSdj1Ddkwdolkb1dj2SfOR0Jg_LGbeJmLUdTaxYvR8jFveEe3DyFTVKTSWgEt2KETQJXv98sk4N7CTPD-s6qdgi84ntGf-KU7V3vJcVScI=s837ហើយអ្វីដែលអតិថិជនទាំងអស់គ្នាកំពុងតែទន្ទឹមរង់ចាំនោះគឺបានមកដល់ហើយគឺការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ 12 អ៊ីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត

https://blogger.googleusercontent.com/img/a/AVvXsEjuM7qFCebRHyNM1HXke-0TP4bK_SIxA9IPfi3BA2RMiz2QkJz7hb2kPwZ7ONppm5F7dW1eRR6FAo6TU78zekt0aHRdayAAK3Y8z8QRvItAoh-I_TfnpKenh8COPh5Dyu2GgA1tNoAj_r8woyQKutc4RYTeo9D4fgiu64MPMuMZQUnA-3R1dDFw2Ngy=s832កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ 8 អ៊ីញ ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី 2023ដែរ

https://blogger.googleusercontent.com/img/a/AVvXsEjG4noXcTsdnVfHrX8r_joPli-zTQfY4IbvIZU3kfGUsBSje64O372untAXV7heww0_lZs2NRdZzSI7C9xsWotShPxqEHMJ3ajWxPRC8QNLQrPd-0THKFG35so1e7qWvkJPyzlKhuPUmYQ6hF1SaS59nJuvj_Dtm9koQeJtRbhACQSB2KIdQGpfnS5U=s835ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ល។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 មាន 5 ពណ៍សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។

https://blogger.googleusercontent.com/img/a/AVvXsEgaf9fEYCmhjvKXuezyjW7zh8o8ApO0L6TP0YRFzT4GV3FJ6oVT5OmgWNejIHA_Gx3J39SrmD7OvLc8nnHZNIjNQcoQG56M336OlNW3tkKQ1n789V65bE6vEDHwTW1n2p_MDZ-WCu9qZtpBgkal617z2SsPd8yp1TgNDNN1MrPE67tprdE_zHjtcl6c=s835សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
• អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

https://blogger.googleusercontent.com/img/a/AVvXsEjOMoLFApdm__5M0QZzCSiZ5UjHIaq6t2dVd19U7ovUrv5PDljnT3mGIUPDr6sX5_04PfsE37OKzmnEM29xci9YSdlFCwU4HWf26UicDCkN7HomG7dxBx3kvtp_rnctV-6e-DkqGVJE4I5b7O9xUWQVa6k4MlVvFCeMyk1xitWVEpipyXDWQwXeZumq=s836