កាលពីយប់មិញ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះកញ្ជ្រោង Leicester City ក្នុងលទ្ធផល ៣-២។May be an image of 4 people, people playing sports and text that says 'inch 23'

នៅក្នុងការប្រកួតននេះ ក្រុមម្ចាស់ផ្ទះ Leicester City បានបើកការនាំមុខមុន ១-០ នៅនាទី២៤ មុនពេលដែល Harry Kane រកបានគ្រាប់បាល់តាមស្មើមកវិញនៅចុងវគ្គទី១។ លុះឈានដល់វគ្គទី​២ James Maddison ក៏បានស៊ុតមួយគ្រាប់បើកការនាំមុខសារជាថ្មីអោយក្រុមម្ចាស់ផ្ទះ។ Leicester City 2-3 Tottenham Hotspur: Steven Bergwijn scored stoppage time braceការប្រកួតបានអូសបន្លាយរហូតដល់នាទី ៩០ ទើបខ្សែប្រយុទ្ធ Bergwijn  ដាក់ពីរគ្រាប់ម្នាក់ឯងនៅនាទី ៩០+៥ និង ៩០+៧ ជួយអោយ Spur យកឈ្នះ Leicester នឹងរក្សាកំណត់ត្រាមិនទាន់ចាញ់នៅ Premier League ក្រោមការដឹកនាំរបស់លោក Conte។Leicester 2-3 Tottenham: Bergwijn's stunning late double secures massive win | Evening Standard

បច្ចុប្បន្ន Spur រំកិលខ្លួនឡើងមកលេខ ៥ ដោយមាន ៣៦ពិន្ទុ ពីការប្រកួត១៩លើកកន្លងទៅ។ មិនតែប៉ុណ្ណោះ Spur នៅសល់៣ប្រកួតក្នុងដៃថែមទៀត៕