ប្រទេសថៃ៖ មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់ជាមួយនឹងតារាសម្ដែងប្រុសរូបសង្ហាលោក Por ហើយក៏ជាស្វាមីរបស់ Bo Vanda ដោយលោកបានឃ្លានឆ្ងាយពីមហាជន និងក្រុមគ្រួសារជារៀងរហូតដោយសារតែជំងឺអស់រយៈពេល៦ឆ្នាំមកហើយ។

ក្នុងពេលថ្មីៗនេះ Bo Vanda ដែលត្រូវជាអតីតភរិយារបស់តារាប្រុស Por បាននាំកូនស្រី Mali ជាទីស្រឡាញ់មកធ្វើបុណ្យជូនស្វាមី ដូចសព្វដង ក្នុងនោះអ្វីដែលធ្វើឱ្យអ្នកគ្រប់គ្នាមានការក្ដុកក្ដួលចិត្តនោះគឺបន្ទាប់ពីបានឃើញនូវការ Bo Vanda នាងបានផុសរូប ព្រមទាំងភ្ញាប់សារមួយចំនួនចូលទៅក្នុងIG ថា “៦ឆ្នាំក្រោយមក អ្វីៗនៅតែដដែល ពិសេសគឺការចងចាំ ស្រលាញ់បង @portid” ក្រោយមក Bo Wanda នាងក៏បានបង្ហោះរូបភាពរបស់ កូនស្រីដ៏ស្រស់ស្អាជាមួយនឹងស្នាមញញឹមសម្រាប់ឪពុករបស់នាងរួមជាមួយនឹងពាក្យថា “ប៉ាបាន៦ឆ្នាំហើយអត់បានយំទេឆ្នាំនេះ មានតែស្នាមញញឹមសម្រាប់លោកប៉ា កូនស្រលាញ់ប៉ា@portid”។

ក្នុងនោះមហាជនបន្ទាប់ពីបានឃើញនូវសារបែបនេះហើយម្នាក់ៗក៏ចូលទៅជួយលើកទឹកចិត្តបន្ថែម ព្រមទាំងសរសើរនូវភាពរឹងមាំ របស់ម្ដាយកូនទាំងពីនេះថាគួរឱ្យស្រឡាញ់ និងមិនទន់ជ្រាយទោះគ្មានស្វាមី និងឪពុកក៏ដោយ៕ ប្រភព៖ Sanook