គ្រាន់តែលាបប្រេងខ្យល់មួយដំណក់លើបាតជើងមុនពេលចូលគេង នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។
វេជ្ជបណ្ឌិតទូទៅ Bui Dac Sang (បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម សមាគមឱសថបូព៌ាហាណូយ) បាននិយាយថា មិនចាំបាច់ប្រើប្រេងខ្យល់ទេ ដោយលោកអ្នកគ្រាន់តែធ្វើការម៉ាស្សាជើងជាប្រចាំថ្ងៃជមុនពេលចូលគេង ក៏បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺផងដែរ ។ ព្រោះបាតជើងមានសរសៃប្រសាទជាច្រើនដែលភ្ជាប់ទៅផ្នែកផ្សេងទៀតនៃរាងកាយ ដោយការម៉ាស្សាដែលត្រឹមត្រូវនឹងជួយឱ្យរាងកាយសម្រាកស្រួល ព្រមទាំងធ្វើឱ្យឈាមរត់ស្រួលផងដែរ ។
ការប្រើប្រេងខ្យល់ រួមទាំងប្រេងក្តៅសម្រាប់ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលមនុស្សជាច្រើននិយមចូលចិត្ត ដោយវាផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងជួយធ្វើឲ្យឈាមរត់បានស្រួលផងដែរ ។ ជាងនេះទៅទៀតប្រេងខ្យល់ក៏មានក្លិនក្រអូបស្រាល ដែលជួយធ្វើឱ្យរាងកាយសម្រាកបានស្រួល
ព្រមទាំងជួយធ្វើឱ្យជើងមានភាពកក់ក្តៅ ជាពិសេសនៅពេលអាកាសធាតុត្រជាក់ ព្រមទាំងការពារជំងឺដែលបណ្តាលមកពីអាកាសធាតុដូចជា ក្អក និងផ្តាសាយ។

– ជួយឲ្យគេងលក់ស្រួល

មុនពេលចូលគេងនៅពេលយប់ ជាពិសេសនៅពេលមេឃត្រជាក់ អ្នកគួរតែលាបប្រេងខ្យល់ពីរបីដំណក់លើបាតជើងរបស់អ្នក ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការគេង និងជួយឱ្យអ្នកគេងលក់ស្រួល។ ជាងនេះទៅទៀត ចំពោះអ្នកដែលងាយគេងមិនលក់ នឹងឃើញប្រសិទ្ធភាពភ្លាមៗបន្ទាប់ពីអនុវត្តន៍ផងដែរ ។លើសពីនេះដើម្បីបង្កើនប្រសិទ្ធភាព បន្ទាប់ពីលាបប្រេងខ្យល់លើបាតជើង អ្នកគួរតែម៉ាស្សាបាតជើងរបស់អ្នក ដោយផ្តោតលើចំណុចបាតជើង ដែលជាចំណុចសំខាន់បំផុតមួយនៅលើដងខ្លួន ដែលការធ្វើបែបនេះនឹងជួយឱ្យរាងកាយមានកម្លាំង ជួយឱ្យងងុយគេង និងបង្កើនគុណភាពនៃការគេងផងដែរ។

– បន្ធូរការឈឺចាប់

នៅពេលដែលរាងកាយហាក់ដូចជាមានរោគសញ្ញាដូចជា រលាកដែលបណ្តាលមកពីកំដៅ ឈឺពោះ ឈឺសាច់ដុំ ឬឈឺចុកចាប់ផ្សេងៗ អ្នកអាចលាបប្រេងខ្យល់បន្តិចលើកន្លែងឈឺបាន។ក្នុងករណីដែលមានខ្យល់ត្រជាក់កកកុញនៅក្នុងរាងកាយដែលបណ្តាលឱ្យមានរោគសញ្ញាឈឺចាប់និងស្ត្រីដែលមានស្បូនត្រជាក់ ក៏អាចលាបប្រេងខ្យល់ដើម្បីជួយបំបាត់នៅពេលដែលមានការឈឺចាប់បានផងដែរ។

– ជួយកំដៅរាងកាយ

ដូចដែលបានរៀបរាប់ខាងលើប្រេងខ្យល់អាចជួយឱ្យជើងក្តៅយ៉ាងមានប្រសិទ្ធភាព។ ការត្រដុសប្រេងខ្យល់នៅលើបាតជើងពេលគេង ជាពិសេសក្នុងរដូវរងានឹងជួយធ្វើឱ្យរាងកាយឡើងកម្តៅ និងចៀសវាងភាពត្រជាក់។

– ការពារការក្អក និងព្យាបាលការក្អក

ការលាបប្រេងខ្យល់លើបាតជើង គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការការពារការក្អកដែលបណ្តាលមកពីជំងឺផ្តាសាយ។ ប្រសិនបើអ្នកមានការក្អកដោយសារជំងឺរ៉ាំរ៉ៃដូចជា រលាកសួត ជំងឺរបេង អ្នកមិនគួរប្រើវិធីនេះទេ។ ប្រសិនបើអ្នកឃើញថាខ្លួនឯងមានការក្អកជាប់ៗគ្នាជាច្រើនថ្ងៃ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាល។

ចំណាំ៖ មួយថ្ងៃមិនត្រូវលាបប្រេងខ្យល់លើសពី ៣-៤ដង ហើយជាពិសេសមិនត្រូវលាបលើភ្នាសរំអិល ភ្នែក និងរបួសឡើយ។ ជាងនេះទៅទៀតអ្នកមានជំងឺរ៉ាំរ៉ៃ កុមារ ស្ត្រីមានផ្ទៃពោះ ពេលប្រើប្រេងខ្យល់ត្រូវប្រយ័ត្ន ដោយគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕17 Proven Tips to Sleep Better at Night

អត្ថបទដោយ៖ សុផានីត