រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពីជីវភាពរស់នៅដ៏មានសុភមង្គលលើទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភរបស់តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺ កញ្ញា សួស វីហ្សា ដែលបច្ចុប្បន្នក្រៅពីអាជីពជាអ្នកសិល្បៈអ្នកនាងហាក់បីដូចជាមានការរីកចំរើនខ្លាំងទៅលើវិស័យមុខជំនួញ ដោយអ្នកនាង រួមទាំងស្វាមីបានខិតខំយ៉ាងសស្រាក់ស្រាំមិនថាយប់ ថ្ងៃ ល្ងាច ដើម្បីចៀសផុតពីការលើកឡើងរបស់មហាជនមួយចំនួន ដែលពួកគេចំណាំនិយាយថា «អ្នកសិល្បះចាំតែសុជំនួយ»។
ជាមួយគ្នានេះដែរ អាចចាត់ទុកបានថាវាគឺជាលើកដំបូងអ្នកនាង សួស វីហ្សា បានចេញមុខស្នើសុំអោយមហាជនមួយចំនួនឈប់ដាក់សម្ពាធមកលើអ្នកសិល្បៈដែលចេញរកស៊ីការងារខាងក្រៅ បន្ថែមលើអាជីពរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ជីវភាព។
ជាក់ស្ដែងអ្នកនាងបានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនេះមុននេះបន្តិចថា៖«ទោះជាអ្នកសិល្បះ ទោះជាតារាល្បីរឺមិនល្បី តែពួកយេីងសុទ្ធតែមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នាដែរ ហេតុនេះចង់សុំអោយអ្នកទាំងអស់គ្នាបេីកចិត្តអោយទូលាយ បេីកផ្លូវ បេីកឱកាស អោយតារាតារាជាច្រេីនដូចពួកយេីងបានចេញមកធ្វេីជំនួញផ្សេងៗ ក៏ដូចជាបានចេញរកសុីផង🙏 សូមឈប់ដាក់សម្ពាធលេីពាក្យថាតារាទេីបតារាលែងមានឈ្មោះថាពេលពិបាកលេីកដៃសុំជំនួយ ពួកយេីងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកសុីលេីគ្រប់រូបភាព ហេតុតែមិនចង់អោយលឺពាក្យថាតារាតែងតែសុំជំនួយៗពីមាត់មហាជនតទៅទៀតទេ ហេតុនេះចង់សុំចិត្តបងប្អូនទាំងអស់គ្នាថាបេីឃេីញតារាតារាទាំងជេីងចាស់ទាំងថ្មីពួកគាត់កំពុងប្រឹងប្រែងរកសុីហេីយ សូមបេីកផ្លូវអោយគាត់រកសុីទៅ អោយតារាគាត់បានធ្វេីការងារផ្សេងៗពីសិល្បះផងទៅ សំខាន់អោយតែពួកគាត់រកសុីស្របច្បាប់លេីកទឹកចិត្តគាត់ផងទៅចុះ🙏 ដោយក្តីគោរពពីខ្ញុំទាំងពីរ ថមមី វីសា»។
គួរជម្រាបដែលថា កន្លងមក ក៏ធ្លាប់មានការរិះគន់ពីមហាជនមួយចំនួនក្នុងពេលដែលពួកគេបានឃើញអ្នកសិល្បៈមួយចំនួនបានចេញមុខយ៉ាងបើកចំហរចំពោះការងារក្រៅរបស់ពួកគេ ក្រៅពីការងារសិល្បៈ។ កត្តាដែលគេនាំគ្នារិះគន់នោះ គឺដោយសារអ្នកសិល្បៈខ្លះបានងាកមករកស៊ីមុខរបរលក់អនឡញ ឬមុខរបរតូចៗមួយចំនួនទៀត ដែលពួកគេយល់ថា មិនសាកសមក្នុងនាមជាតារាល្បីឈ្មោះមួយរូប ៕