យល់ដឹង៖ សារធាតុគីមីពេលអុជធូបវានឹងធ្វើឲ្យឆេះខ្លោចកាវដែលមានក្លិនក្រអូបរួមទាំងសារធាតុផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកស្រូបផ្សែងចូល ហើយវាក៏ប៉ះពាល់ដល់អាកាសធាតុជុំវិញផងដែរ។

ដូចដែលអ្នកបានដឹងហើយថាការដុតធូបគឺជាមូលហេតុមួយនៃរោគសញ្ញានៃការបំពុល ដោយសារតែជាតិពុលពីផ្សែងធូប១ដើម គឺមិនខុសពីបារី១ដើមឡើយ ហើយជាពិសេសក្នុងអំឡុងពេលនេះកម្រិតធូលី PM ២.៥ លើសកម្រិតស្តង់ដារ និងប៉ះពាល់ដល់សុខភាពក្នុងវិស័យជាច្រើនក្នុងការប្រើប្រាសធូប រួមទាំងជិតដល់ថ្ងៃចូលឆ្នាំចិនក៏មានការអុជធូបការថ្វាយបង្គំដូនតាខាងមុខនេះផងដែរ។

ប៉ុន្តែតើធ្វើដូចម្តេចដើម្បីឱ្យធូបមិនប៉ះពាល់ដល់សុខភាព ?ខាងក្រោមនេះនិងណែនាំអ្នកអំពីការអុជធូប ដែលមិនសូវប៉ះពាល់ខ្លាំងដល់សុខភាពរបស់លោកអ្នក៖

-រើសធូបខ្លីជាងមុន បន្ទាប់មកពន្លត់ធូបយ៉ាងលឿន ​ឬជ្រើសរើសធូបគ្មានផ្សែងជំនួសវិញ

– ជ្រើសរើសអុជធូបក្នុងកន្លែងមានខ្យល់ចេញចូលល្អ ជៀសវាងការដុតធូបនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬ បន្ទប់ដែលគ្មានបង្អួច។

– ជៀសវាងការអុជធូបនៅកន្លែងដែលមានក្រុមហានិភ័យខ្ពស់ដូចជាកុមារតូចស្ត្រីមានផ្ទៃពោះមនុស្សចាស់និងអ្នកដែលមានជំងឺពីកំណើតដូចជា ជំងឺហឺត អាឡែស៊ី ជំងឺស្ទះសួតរ៉ាំរ៉ៃជំងឺសរសៃឈាមបេះដូង លើសពីនេះទៀតក្រុមហានិភ័យទាំងនេះ ប្រសិនបើជៀសមិនរួចត្រូវពាក់ម៉ាសបិទមាត់និងច្រមុះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពនៅពេលមានផ្សែងធូប៕