នាប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២។No photo description available.

ខណៈដែលថ្មីៗនេះ សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានបញ្ចេញកាលវិភាគប្រកួតសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ បន្ទាប់ពីបានឃើញកាលវិភាគនេះ ក្រុមអ្នកស្នេហាវិស័យកីឡានៅកម្ពុជាមួយចំនួនធំបានធ្វើការរិះគុន និងដាក់ជាចំណោទសួរថា”ហេតុអ្វីបានជាការប្រកួតដំបូងសម្ពោធពហុកីឡដ្ឋានមរតកតេជោ មិនមែនជាក្រុមគោព្រៃកម្ពុជា? បែរជាអោយជំនួបរវាងទីម័រខាងកើត និងហ្វីលីពីនទៅវិញ?” អ្នកខ្លះទៀតក៏បានវាប្រហារពាក្យចំៗផងដែរ “ចំពោះឯកសណ្ឋានក្រុមជម្រើសជាតិ ពេលណាទើបចេញថ្មី?” May be an image of text that says 'OFFICIAL TOURNAMENT LOGO AFF U23 CHAMPIONSHIP 2022 CHAMPIONSHIP'

ជុំវិញរឿងទាំងនេះផងដែរ មិនទាន់មានការចេញមកបញ្ជាក់ពីសហព័ន្ធបាល់ទាត់កម្ពុជានៅឡើយនោះទេ។ គួរបញ្ជាក់ផងដែរថា ជំនួបរវាងទីម័រខាងកើត និងហ្វីលីពីន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៤ ស្របពេលដែលកម្ពុជា នឹងត្រូវជួបប្រទេសប្រុយណេ នៅក្នុងការប្រកួតជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ វេលាម៉ោង ៧យប់៕